ការបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស២០នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសយេម៉ែន

AKPភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២—–

កាលពីថ្ងៃពុធ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានសម្លាប់សិក្ខាកាមប៉ូលីសយ៉ាងតិច២០នាក់ នៅ រដ្ឋធានី សាណា របស់ប្រទេសយេម៉ែន ត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមភេរវជនបាន បញ្ជួនសារព្រមាន មួយ ទៅកាន់សេវាស៊ើបការសម្ងាត់ថា ការវាយប្រហារមួយ នឹងវាយឆ្មក់ទៅលើស្ថាប័ន ប៉ូលីស នៅក្នុងប៉ុន្មាន ថ្ងៃខាងមុខនេះ។

តាមប្រភពសន្តិសុខឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃពុធ ដែលបានកើតឡើងនៅខាងមុខសា លាប៉ូលីស នាកណ្តាលទីក្រុងសាណា ខណៈដែលសិស្សប៉ូលីសទាំងនោះ កំពុងតែស្នាក់បន្ទាប់ពីបាន សម្រាកពីការសិក្សា មនុស្សយ៉ាងតិច២០នាក់ បានបាត់ជីវិត និង រាប់សិបនាក់ផ្សេងទៀតរងរបួស។

ប្រភពប៉ូលីសឲ្យដឹងថា សិស្សប៉ូលីសទាំងនោះបានស្លាប់ នៅពេលដែលអ្នកដាក់គ្រាប់បែកអត្តឃាតបាន បំផ្ទុះខ្លួនឯងឡើងទៅលើពួកសិស្សទាំងនោះខណៈ ដែលពួកគេកំពុងសម្រាកនៅក្នុងសាលា សម្រាប់ចុង សប្តាហ៏ ហើយមានមនុស្សប្រហែល២០នាក់ផ្សេងទៀត បានរងរបួសមាន៥នាក់ ក្នុងចំណោម ពួកគេទាំងនោះ មានសភាពធ្ងន់ធ្ងរ៕

( ប្រភពស៊ិនហួៈ ដោយ មាស សំអុល )

    Download PDF

Comments are closed.