ទស្សនៈ តើការបោះឆ្នោតព្រឹទ្ធសភាខែមករាឆ្នាំ២០១២ប្រាប់យើងយ៉ាងដូចម្តេចខ្លះ?

AKP ភ្នំពេញថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២–

ដោយមិនបានរាប់បញ្ចូលសមាជិកព្រឹទ្ធសភាពីររូបដែលនឹងត្រូវបានតែងតាំងដោយរដ្ឋសភាជាតិ និងពីររូបទៀតដែលនឹងត្រូវបាន តែង តាំងដោយព្រះមហាក្សត្រ យោងទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា តាមចំនួនសន្លឹកឆ្នោត អាសនៈព្រឹទ្ធសភា៤៦អាសនៈ ត្រូវបានគ្រោងថា នឹងបានទៅគណបក្សប្រជាជនកម្ពុជា (CPP) ហើយចំនួន អាសនៈព្រឹទ្ធសភា១១អាសនៈទៀត ក៏ត្រូវបានគ្រោងថានឹង បានទៅគណបក្ស សម រង្ស៊ី (SRP) ដែលជាការបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា នឹងមានឥទ្ធិពលគ្របដណ្តប់ដ៏ច្រើន លើសលប់នៅក្នុងព្រឹទ្ធសភាជាតិនីតិកាលទី៣នេះ។
រដ្ឋសភាជាតិទំនងជាតែងតាំងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនពីររូប ធ្វើឱ្យគណបក្សប្រជាជនទទួលបានអាសនៈ៤៨។ ដោយមិន អាចដឹងច្បាស់ជាមុន សមាជិកព្រឹទ្ធសភាពីររូប ដែលនឹងត្រូវបានតែងតាំងដោយព្រះមហាក្សត្រត្រូវបានសន្មត់ថា ជាសមាជិកឯករាជ្យ។ ទោះបីជនណាក៏ដោយ ជាពិសេសអ្នកដែលនៅក្នុងគណបក្ស សម រង្ស៊ី គេប្រាកដជាបានមើលឃើញយ៉ាងច្បាស់ពិតប្រាកដថា ក្នុងការ បោះឆ្នោតនេះ ជាក់ច្បាស់ គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះដាច់ដ៏លើសលប់ ដោយបានទទួលនូវអាសនៈជាង៨១ភាគរយ ហើយ គណបក្ស សម រង្ស៊ីបានតិចជាង១៩ភាគរយប៉ុណ្ណោះ។
ការរាប់ចំនួនសន្លឹកឆ្នោតវិញ បានបង្ហាញឲ្យឃើញថា ១០០ភាគរយនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ហើយនិងសមាជិកសភាតំណាង រាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា(CPP) បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បូកបន្ថែមជាមួយនឹងសន្លឹកឆ្នោត ៧៩៧សន្លឹក បន្ថែមទៀត ដែលមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយក្នុងចំណោម៧៩៧នោះសន្លឹកឆ្នោត ១៧៩សន្លឹក បានមកពី គណបក្ស សម រង្ស៊ី។
បើទោះបីជាសន្លឹកឆ្នោត ១៧៩នោះ គឺជា«ស្លឹកឈើងាប់ជ្រុះមកពីដើមឈើ ដែលកំពុងលូតលាស់»ក៏ដោយ ដូចដែលបានអះអាង ដោយគ្មានការអៀនខ្មាស់របស់គណបក្ស សម រង្ស៊ី ការពិតនៅតែជាការពិតដដែល គឺថា គណបក្ស សម រង្ស៊ី បានបាត់បង់ថ្នាក់ដឹកនាំ និងសមាជិកស្នូលសំខាន់ៗរបស់ខ្លួនចំនួន ១៧៩រូប។ នេះ គឺជារឿងដែលមិនអាចប្រកែកបាន។ នេះឆ្លុះបញ្ចាំង ឲ្យឃើញនូវការបែក បាក់ផ្ទៃក្នុងរបស់គណបក្ស សម រង្ស៊ី។
អ្នកវិភាគនយោបាយអន្តរជាតិដែលមានគំនិតយុត្តិធម៌ ហើយនិងអ្នកសង្កេតការណ៍គណបក្សនយោ បាយកម្ពុជា បានសន្និដ្ឋានរឿងនេះ ថា ជាការបែកបាក់ដ៏ធ្ងន់ធ្ងររបស់គណបក្ស សម រង្ស៊ី ដូចរ លកយក្សស៊ូណាមិ (tsunami) ដោយសារមានបញ្ហាជាមូល ដ្ឋានមួយចំនួន ទាំងផ្ទៃក្នុង និងពីខាងក្រៅ ជះឥទ្ធិពលលើគណបក្ស សម រង្ស៊ី ដែលអាចត្រូវបានគេធ្វើសេចក្តីសង្ខេបដូចខាងក្រោមនេះ :

ផ្ទៃក្នុងគណបក្ស សម រង្ស៊ីៈ

• បញ្ហាចំបង គឺបណ្តាលមកពីលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់។ ឥរិយាបថឥតទៀងទាត់ពាសវាលពាសកាល ការលើកកំពស់ខ្លួនឯង ហួសហេតុ ទស្សនៈនយោបាយជ្រុលនិយមរបស់គាត់ ការសងសឹកដក់ក្នុងបេះដូងគាត់ មិនដែលស្រាកស្រាន្ត ហើយនិងផ្នត់គំនិត ដ ដែលរបស់គាត់តាំងពីចុងឆ្នាំ១៩៩០មក ត្រូវបានបញ្ចេញតាមគ្រប់សកម្មភាពរបស់គាត់ទាំងអស់ ដែលនាំឲ្យកើតមាននូវស្ថានការណ៍ ដូចសព្វថ្ងៃ គឺគាត់ទទួលការកាត់ទោសដោយច្បាប់នៃតុលាការកម្ពុជា។
• បញ្ហាទី២ គឺគ្មានការស្មើភាព និងការគោរពគ្នាទៅវិញទៅមករវាងក្រុមអ្នកដឹកនាំគណបក្ស សម រង្ស៊ី “ថ្នាក់ជាតិ” និងថ្នាក់មូលដ្ឋាន។
• បញ្ហាទី៣ គឺស្ទើរតែចប់អាណត្តិទី ៤ នៃសភាជាតិទៅហើយ កាលានុវត្តភាពមួយចំនួនដ៏កម្ររបស់គណបក្ស សម រង្ស៊ី ត្រូវបានបែង ចែក ជាពិសេសក្នុងចំណោម”ថ្នាក់ដឹកនាំជាតិ ប៉ុណ្ណោះ» ។
• បញ្ហាទី៤ គឺមានការខ្វះខាតក្នុងទិសដៅដឹកនាំដោយសារអវត្តមាននៃគោលដៅច្បាស់លាស់និងគម្រោងសកម្មភាព និងការព្រមព្រៀង រួមក្នុងការសម្រេចចិត្ត។ គណបក្សធ្វើការប្រែប្រួលនិងផ្លាស់ប្តូរគោលនយោបាយតាមតែបញ្ជារបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ ។ វាធ្វើ ឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរចំពោះផ្លូវចិត្តសមាជិកស្មោះត្រង់ និងប្រជាជនដែលធ្លាប់គាំទ្រគណបក្ស សម រង្ស៊ីឱ្យដើរចេញពីគណ បក្សនេះ។
• បញ្ហាទី ៥ គឺគ្មានការយល់ដឹងអំពីប្រធានបទហៅថា “ ការដោះស្រាយបញ្ហា” ដោយគិតថានៅក្នុងគណបក្ស សម រង្ស៊ី គឺគ្មានបញ្ហា ឡើយ។ ពីព្រោះ វាគឺជាភាពដឹកនាំផ្តាច់ការដែលសមាជិកបក្សត្រូវតែរត់តាមអ្នកកាន់ទង់ជ័យដើរមុខ។

ពីខាងក្រៅគណបក្ស សម រង្ស៊ីៈ

• គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានការរួបរួមផ្ទៃក្នុងយ៉ាងរឹងមាំ ហើយដែលជាការប្រឈមជាចម្បងរបស់គណបក្ស សម រង្ស៊ី ។
• រាជរដ្ឋាភិបាលបួនអាណត្តិរបស់គណបក្សប្រជាជន ក្រោមអាណត្តិសភាជាតិទាំងពីរ ដែលគណបក្សប្រជាជនមាន សំឡេងច្រើន លើសលប់បាននាំមក និងបន្តនាំមកនូវ សន្តិសុខ និងស្ថិរភាព អភិវឌ្ឍផ្នែកសង្គម សេដ្ឋកិច្ច ភាពជឿនលឿន ការរីកចំរើន ហើយនិង ភាពកាន់តែប្រសើរឡើងក្នុងជីវភាពរបស់ប្រជាជន តាំងពីថ្នាក់លើដល់ក្រោម រមណីយភាពក្នុងសកម្មភាពរបស់ រាជរដ្ឋាភិបាល និងប្រ ជាជន ហើយនិងកិត្យានុភាពរបស់ជាតិក្នុងវេទិកាអន្តរជាតិ ។
• ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជន ជាពិសេសក្នុងអំឡុងពេល ២ អាណត្តិចុងក្រោយនេះគ្មាន ប្រជាជនកម្ពុជា មួយរូបណាស្លាប់ដោយការអត់ឃ្លាន ពីព្រោះដោយគ្មានអាហារ។
• គ្រោះធម្មជាតិទាំងឡាយត្រូវបានដោះស្រាយដោយការពេញចិត្តនិង ជាទីកោតសរសើរ។
• យុវជន និងឪពុកម្តាយរបស់ពួកគេ យល់ដឹងថា ពួកគេនឹងមានអនាគតល្អប្រសើរក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ការប្រឈមមុខភ្លាមៗនេះរបស់គណបក្ស សម រង្ស៊ី គឺជាទ្វេគ្រោះដែលមិនអាចបដិសេធបានរបស់គណបក្ស សម រង្ស៊ី ដែលត្រូវដក ចេញនូវសមាជិក ស្នូលដ៏សំខាន់ៗរបស់ខ្លួនចំនួន ១៧៩នាក់ដែលបានចាកចោលគណបក្សសម រង្ស៊ីថ្មីៗនេះ ហើយត្រូវស្វែងរក នូវស មាជិកគណបក្ស សម រង្ស៊ី ថ្មី”សំខាន់ៗ”ដើម្បីជួរមុខនៅក្នុងការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ខែមិថុនាឆ្នាំ ២០១២ខាង មុខ។

 ជាផលវិបាក រឿងនេះនឹងធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត និងការបែកបាក់កាន់តែធំឡើងក្នុងគណបក្ស សម រង្ស៊ី។

ដោយមិនចាំបាច់ធ្វើអត្ថាធិប្បាយប្រើពាក្យពីរោះពីសា ដោយមិនបានប្រឹងការពារមូលហេតុ ដែលមិនអាចការពារបាន គេឃើញមាន ការយល់ស្របជាមួយគ្នាក្នុងចំណោមអ្នកវិភាគថា នឹងមានការរត់ចោលជួរកាន់តែច្រើនឡើងៗចេញពីគណបក្សសម រង្ស៊ី ហើយក៏នឹង មានកំណើនក្នុងចំនួនកាន់តែច្រើនឡើងនៃអតីតសមាជិកស្នូលនិងសមាជិកសកម្មសម រង្ស៊ីទៅចូលក្នុងជួរគណបក្សប្រជាជនកម្ពុជា។

ថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០១២
សាស្ត្រាចារ្យ ប៉ែន ងឿន
សមាជិកអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈដ្ឋមន្រ្តី
និងជាទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ភ្នំពេញ
(អត្ថបទខាងលើនេះ គ្រាន់តែជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំង ពីទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជាទេ ។)

    Download PDF

Comments are closed.