វគ្គបណ្តុះបណ្តាលខ្លីដំបូងសម្រាប់ លេខាធិការនៃគណៈកម្មាធិការបក្សក្រុង និងស្រុក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១--វគ្គបណ្តុះបណ្តាលខ្លីដំបូងសម្រាប់លេខាធិការនៃគណៈកម្មាធិការ បក្សទីក្រុង និងស្រុក ត្រូវបានធ្វើឡើងនៅសាលសន្និសីទអគារការិយាល័យនៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ (WPK) នៅថ្ងៃទី៣-៦ ខែមីនា ឆ្នាំ២០២១។


លោក គីម ជុង អ៊ុន អគ្គលេខាធិការគណបក្សពលករកូរ៉េ (WPK) បានដឹកនាំវគ្គបណ្តុះបណ្តាលនេះ។

វគ្គបណ្តុះបណ្តាលខ្លីសម្រាប់លេខាធិការនៃគណៈកម្មាធិការបក្សទីក្រុង និង ស្រុក ដែលជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រគណបក្ស គឺជាឱកាសសំខាន់ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការប្រយុទ្ធរបស់គណបក្សទាំងមូល និងអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុក និងលើកកម្ពស់ជីវភាពប្រជាជនកាន់តែប្រសើរឡើង ដោយលើកកម្ពស់មុខងារ និងតួនាទីរបស់គណៈកម្មាធិការគណបក្សក្រុង និងស្រុក ដែលជាមូលដ្ឋានសំខាន់ទទួលខុសត្រូវខ្ពស់ក្នុងការ អនុវត្តសេក្តីសម្រេច និងបន្ទាត់នយោបាយនៃគណបក្សដើម្បីការយកចិត្តទុកដាក់លើក្រុងនិងស្រុក និងបន្ពពង្រឹងក្រុង និងស្រុក៕
ប្រភព៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា






