ឯកឧត្តម សែម សុខា អញ្ជើញបើកវេទិកាថ្នាក់ជាតិ ស្តីពីការពង្រឹងសមត្ថភាពរបស់កុមារមានពិការភាព
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦—ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញបើកវេទិកាថ្នាក់ជាតិ ស្តីពី "ការពង្រឹងសមត្ថភាពរបស់កុមារមានពិការភាព ក្នុងការកៀរគរការគាំទ ដើម្បីទទួលបានសិទ្ធិ និងកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន” ។

ឯកឧត្តម សែម សុខា មានប្រសាសន៍ថា គោលបំណងវេទិកាថ្នាក់ជាតិនេះ ទី១ លើកកម្ពស់សំឡេងរបស់កុមារមានពិការភាព និងផ្តល់ឱកាស កុមារមានពិការភាព ក្រុមគ្រួសារ និងសហគមន៍លើកឡើងពីកត្តាប្រឈមជាមួយអ្នកតាក់តែងគោលនយោបាយ និងទី២ បង្កើនការចូលរួមដល់អ្នកមានកាតព្វកិច្ចថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិអំពីឱកាសសម្រាប់ការលើកកម្ពស់សិទ្ធិ និងបរិយាបន្ន កុមារមានពិការភាព ក្នុងវិស័យអប់រំ ថែទាំសុខភាព កិច្ចគាំពារសង្គម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងអាកាសធាតុ ។

ក្នុងពិធីនេះក៏មានការចូលរួមពី ប្រធាននាយកដ្ឋានសុខុមាលភាពជណពិការ តំណាងក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជាតិជំនួយសង្គម ក្រុមប្រឹក្សាសកម្មភាពជនពិការ អភិបាលរង ខេត្តបាត់ដំបង មន្ទីរ ស្ថាប័ន អង្គការដៃគូ ពាក់ព័ន្ធសរុបប្រមាណ ៧៤នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ អង្គរប៉ារាឌី ខេត្តសៀមរាប៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





