អ្នកការទូតនេប៉ាល់ ត្រូវបានតែងតាំងធ្វើជាបេសកជនថ្មី អ.ស.ប សម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច
AKP ភ្នំពេញ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១២——
កាលពីថ្ងៃអង្គារអគ្គលេខាធិការ អ.ស.ប លោក បាន គីមូន បានប្រកាសការតែងតាំងអ្នកការទូត ជនជាតិនេ ប៉ាល់ ជើងចាស់មួយរូប ធ្វើជាអគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់សម្រាប់បណ្តាប្រទេស ដែលមានការអភិវឌ្ឍ តិចតួច បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលឥតមានជាប់នឹងសមុទ្រ ហើយនិង បណ្តារដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ ។
អ្នកនាំពាក្យរង អ.ស.ប លោក អេឌុយអាដូ ដែលប៊ុយអេន បាននិយាយនៅឯសន្និសីទសារព័ត៌ មានប្រចាំថ្ងៃមួយ ថា លោក ហ្គីយ៉ន ចាន់ដ្រាអាចរិយ៉ា តំណាងអចិន្រ្តៃយ៍បច្ចុប្បន្នរបស់ប្រទេសនេប៉ាល់ ប្រចាំ អ.ស.ប ត្រូវបានតែង តាំងឲ្យកាន់មុខតំណែងនេះ ។
លោក ដែល ប៊ុយអេន បាននិយាយថា លោក អាចរិយ៉ា នឹងជំនួសលោក សេក ស៊ីឌី ឌីយ៉ារ៉ា ដែលលោកអគ្គ លេខាធិការបានដឹងគុណ ចំពោះការបម្រើការងារ និងជោគជ័យដែលលោកបានធ្វើ ។
លោក ឌីយ៉ារ៉ា ដែលមកពីប្រទេសម៉ាលី ត្រូវបានតែងតាំងដោយលោកអគ្គលេខាធិការ កាលពីខែ មករា ឆ្នាំ២០០៨ ។
ដោយកើតកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៦០ នៅក្នុងទីក្រុងកាត់ម៉ាន់ឌូ រដ្ឋធានីប្រទេស នេប៉ាល់ នោះ លោកអាច រិយ៉ា បានរៀបអាពាហ៍ពិពាហ៍ និងមានកូន២នាក់ ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក ង៉ែត សូផាត ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











