អគាររដ្ឋបាល និងហេដ្ឋា រចនាសម្ព័ន្ធនានា នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ
AKPភ្នំពេញថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦– ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋា រចនាសម្ព័ន្ធនានា នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ និងសម្ពោធដាក់ឪ្យប្រើប្រាស់ ជាផ្លូវការ អគារនិវេសនដ្ឋានគយ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ។

ព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបា ល និងហេដ្ឋារចនាសម្ព័ន្ធនានានៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងសម្ពោធដាក់ឪ្យប្រើប្រាស់ ជាផ្លូវការ អគារនិវេសន ដ្ឋានគយក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អ៊ូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ។

ក្នុងឪកាសនោះ ឯកឧត្តម អ៊ូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានអបអរសាទរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ការធ្វើទំនើបកម្មបំពាក់ទៅដោយបច្ចេកវិទ្យា សម្ភារៈបរិក្ខារទំនើបល្អជាងមុន។

ជាមួយគ្នានេះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានថ្លែងអំណរគុណឯកឧត្តមប្រតិភូ ឯកឧត្តម អគ្គនា យកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាឯកឧត្តម អភិបាលខេត្តព្រះសីហនុ ផ្តល់ទីតាំងការ សាងសង់ និងផ្តល់កិច្ចសហការល្អ ដើម្បីបំពេញភារកិច្ចរួមគ្នា។ ក្រោយពីវិបត្តិកូវីដ-១៩បញ្ចប់ ហើយជាពិសេសនៅពាក់ កណ្តាលឆ្នាំ២០២៥ ទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើង ធ្វើឱ្យមានការកកស្ទះ តម្រូវឪ្យយើងធ្វើការ ២៤ម៉ោង លើ២៤ ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសម្រួលពាណិជ្ជកម្ម ចូលរួមវិភាគទានជំរុញសកម្មភាពសេដ្ឋកិច្ច ព្រោះនៅទីនេះការវិនិ យោគ ៦០ភាគរយ នៃពាណិជ្ជទូទាំងប្រទេស។

ក្នុងឪកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានថ្លែអំណគុណ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលបានគាំទ្រនាពេលកន្លងមក និងបច្ចុប្បន្ននូវរាល់សកម្មភាពការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងការគាំទ្រដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ដែលជាសរសៃឈាមធំរបស់សេដ្ឋកិច្ចជាតិយើង ព្រមទាំងសហការរី ក្រសួង ស្ថាប័ននានាបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតក្នុងកិច្ចការប្រមូលចំណូល និងកិច្ចការសម្រួលសកម្មភាពនៅក្នុងកំពង់ផែអន្តរជាតិ ដើម្បីឆ្លើយ តបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាលកម្ពុជា ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា និងបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតែងតែបាន យកចិត្តទុកដាក់ទាំងការ ប្រមូលចំណូល និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ព្រមទាំងបានអគុណដល់មន្ត្រីរបស់យើងទាំងអស់គ្នាដែលបានបំពេញការងារ នៅទីនេះ បានខិតខំនាពេលកន្លងមកសម្រេចបាន នូវសមិទ្ធិផលដ៏ល្អប្រសើរក្នុងការប្រមូលចំណូល ។


ព្រោះបញ្ហាប្រឈមរបស់យើងមានកាន់តែច្រើនសម្រាប់យើងទាំងអស់គ្នា វាអាចប៉ះពាល់ដល់លម្ហូរពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ច ក៏ដូចជា សកម្មភាពសេដ្ឋកិច្ចជារួម ប៉ុន្តែលទ្ធផលនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយជារួម ដោយឡែកអង្គភាពប្រចាំសាខាកំពង់ផែខេត្តព្រះសីហនុ សម្រេចបានលទ្ធ ផលល្អ ដូច្នេះសូមថ្លែងអំណគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ព្រមទាំងលើកទឹកចិត្តឪ្យខិតខំប្រឹងប្រែងបន្តទៀត សកសមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចក្រួសង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល បានទទួលហេដ្ឋារចនាសម្ព័ន្ធជាអគារ និងសម្ភារបរិក្ខាសម្រាប់បំរើការងារ ធានាប្រសិទ្ធភាព ប្រសិទ្ធផល ធានាសុវត្ថិភាពប្រសើជាងមុនសម្រាប់មន្ត្រីរបស់យើងបំពេញការងារប្រកបដោយផាសុខភាព ៕
ដោយ៖ ងូ សុមុនី





