លោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ —









លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា រួមទាំងជួបសួរសុខទុក្ខអាណាព្យាបាល និងកុមារ ដែលទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្រៅពីនេះ ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លោកជំទាវបណ្ឌិតក៏បានចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដោយក្រុមហ៊ុនបានបរិច្ចាគថវិកាចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ទ្រទ្រង់បេសកកម្មព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាដល់កុមារកម្ពុជា។
រូបថត៖ ទំព័រហ្វេសប៊ុកលោកជំទាវបណ្ឌិត





