កម្ពុជាមានសុទិដ្ឋិនិយមថា ទំហំពាណិជ្ជ កម្មទ្វេភាគីជាមួយវៀតណាម នឹងបន្តកើនឡើងរហូតដល់សម្រេចគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិកនាពេលឆាប់ៗខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦---
កម្ពុជាបានបង្ហាញពីសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណា នឹងបន្តកើនឡើងរហូតដល់សម្រេចគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខ។នេះបើឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធី ជប់ លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ទិវាឯករាជ្យជាតិ នៃសាធារ ណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ
ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងថា កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុង ជ្រោយរបស់យើង មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រាប់តាំងពីវិស័យ នយោបាយ រហូតដល់ពាណិ ជ្ជកម្ម និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ (ចាប់តាំងពីឆ្នាំ២០២២) វៀតណាមជាដៃគូ ពាណិជ្ជកម្មធំលំដាប់ទី៣របស់កម្ពុជា ហើយរយៈពេល៧ខែឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្ម ជាមួយវៀតណាមនៅតែរក្សាបានចំណាត់ថ្នាក់ទី៣ (បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក)។
ឯកឧត្តមបញ្ជាក់ថា៖"ខ្ញុំមាន សុទិដ្ឋិនិ យមថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងបន្តកើនឡើងរហូតដល់សម្រេចគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខ"។
ឯកឧត្តមបានបន្តថាក្នុងឆ្នាំ២០២៥ ការវិនិយោគរបស់វៀតណាមឈរលំដាប់ទី៣ នៃវិនិយោគបរទេស នៅកម្ពុជា ហើយនៅលំដាប់ទី២ (បន្ទាប់ពីសិង្ហបុរី)ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ទេសចរវៀតណាមមកកម្ពុជាបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវបរទេស។ ជាមួយគ្នា នេះដែរ ទេសចរកម្ពុជាទៅវៀតណាមក៏ឈរនៅលំដាប់ទី១ ក្នុងចំណោមប្រទេសសមាជិក អាស៊ានផងដែរ។ កំណើនភ្ញៀវទេសចរដ៏ច្រើនរវាងប្រទេសទាំងពីរ បានបង្ហាញអំពីទំនាក់ទំនង រវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ និងកក់ក្តៅ។ចំពោះការតភ្ជាប់ មកដល់ ពេលនេះ ប្រទេសទាំងពីរមានជើងហោះហើរត្រង់សរុប ៨៧ជើងក្នុងមួយសប្តាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន២ (Viet Nam Airlines និង Vietjet Air) និង ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia។ បន្ថែមលើនេះ ការតភ្ជាប់ផ្លូវគោករបស់យើងក៏កាន់តែមានភាពសម្បូរបែប។ យើងទើបបានដាក់សម្ពោធជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ (ព្រៃវែង) - តឺនណាម (តៃនិញ) កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយក្នុងពេលឆាប់ៗខាងមុខនឹងមានផ្លូវល្បឿនលឿន តភ្ជាប់ ភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនភ្ញៀវទេសចរ និងទំនិញបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាកម្ពុជា និងវៀតណាម បាននិងកំពុង ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅវិញ ទៅមក ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ រួមទាំងអង្គការស ហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌ អនុតំបន់ ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ និងពិភពលោក ផងដែរ។
ឯកឧត្តមក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្ត វៀតណាម ដែលមានឯកឧត្តម តូ ឡឺម អគ្គលេខាធិការ និងជាប្រធានរដ្ឋជាប្រមុខដឹកនាំ វៀតណាមនឹងសម្រេចបានទិសដៅសហស្សវត្សរ៍ធំៗចំនួនពីរ៖
ទី១ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងទី២ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធា រណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និងតួនាទីរបស់វៀតណាម នៅលើឆាកតំបន់ និងអន្តរជាតិ។
ឯកឧត្តមថា៖កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នា ទៅវិញទៅមក និងជួយគ្នាទៅវិញ ទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ចំណែកឯកឧត្តម ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាព្រឹត្តិការណ៍ដ៏មហោឡារិក នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបើកទំព័រថ្មីនៃសករាជឯករាជ្យ និង សេរីភាពសម្រាប់ប្រទេសវៀតណាម។ ក្នុងរយៈ ពេល៨១ឆ្នាំកន្លងមក ដោយប្រកាន់ ខ្ជាប់នូវប្រពៃណីអរិយធម៌រាប់ពាន់ឆ្នាំនៃការកសាងនិងការពារមាតុភូមិ ព្រមទាំងស្មារតី អង់អាចក្លាហាន ប្រាជ្ញា មនុស្ស ធម៌ និងបំណងប្រាថ្នាចង់ឈានទៅមុខ ប្រជាជន វៀតណាមបានរួបរួមគ្នាជាធ្លុងមួយ ឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមរាប់មិន អស់ ដើម្បីប្រែក្លា យពីប្រទេសអាណានិគម ទៅជាប្រទេសឯករាជ្យ ឯកភាព និងមាន ការអភិវឌ្ឍកាន់តែរីកចម្រើន។

ឯកឧត្តមបន្តថានៅខែមករា ឆ្នាំ២០២៦ គណបក្សកុម្មុយនិស្តវៀតណាមបានរៀបចំដោយ ជោគជ័យនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ ដែលបាននាំប្រទេស វៀតណាមឈានចូល ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ជាតិ និងបានដាក់ចេញគោល ដៅថា នៅឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមាន ឧស្សាហកម្មទំនើប និងមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងសម្រេចបានចក្ខុ វិស័យនៅឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់។
ជាមួយគ្នានោះដែរឯកឧត្តមទូតថាក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមសម្រេចបានអត្រា កំណើន ៨,១៨% ហើយកំពុងខិតខំប្រឹងប្រែងសម្រេចឱ្យបានអត្រាកំណើនសេដ្ឋកិច្ច ពេញមួយឆ្នាំ២០២៦ យ៉ាងតិច ១០%។
ឯកឧត្តមបញ្ជាក់ថា៖"យើងខ្ញុំ មានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានឃើញថា ទោះបីជាកំពុងប្រឈម នឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបាននូវ ស្ថិរភាពនយោបាយ ការគ្រប់គ្រងសេដ្ឋកិច្ចម៉ាក្រូប្រកបដោយប្រសិទ្ធភាព ហើយ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលកើនឡើងយ៉ាងខ្លាំង មានគម្រោងវិនិយោគថ្មីៗជា ច្រើន ព្រមទាំង បង្កើននិងពង្រីកសកម្មភាពការទូត និងបានបំពេញតួនាទី និងភារ កិច្ចអន្តរជាតិធំៗដូចជា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)។ គោលជំហរ និង តួនាទីរបស់ បន្ទាប់ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់"៕
ដោយ៖ ប៊ុនរិទ្ធ





