ជនអន្តោប្រវេសន៍ ៥០នាក់ត្រូវបានជួយសង្គ្រោះ និងសាកសព ៧នាក់ត្រូវបានរកឃើញនៅឆ្នេរសមុទ្រលីប៊ី
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- អង្គការអន្តរជាតិសម្រាប់ជនអន្តោប្រវេសន៍បាននិយាយថា ជនចំណាកស្រុកចំនួន ៥០នាក់ត្រូវបានជួយសង្គ្រោះ ហើយសាកសពមនុស្ស ៧នាក់ផ្សេងទៀតត្រូវបានគេរកឃើញដោយនាវាមនុស្សធម៌ដែលដំណើរការដោយអង្គការមិនមែនរដ្ឋាភិបាលអ៊ីតាលី ដើម្បីសង្គ្រោះបន្ទាន់នៅក្នុងដែនទឹកអន្តរជាតិនៅខាងក្រៅឆ្នេរសមុទ្រលីប៊ី។
អង្គការនេះបាននិយាយថា នាវារបស់ខ្លួនបានរកឃើញជនចំណាកស្រុកនៅលើទូកឈើពីរជាន់ ហើយបានធ្វើប្រតិបត្តិការជួយសង្គ្រោះ ដោយបានបញ្ជូនអ្នកនៅរស់រានមានជីវិតដាក់លើនាវារបស់ខ្លួន។
វាមិនបានផ្តល់សញ្ជាតិរបស់ជនចំណាកស្រុក ឬព័ត៌មានលម្អិតបន្ថែមអំពីកាលៈទេសៈនៃឧប្បត្តិហេតុនោះទេ។
ប្រទេសលីប៊ីគឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនចំណាកស្រុកដែលស្វែងរកឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់សហភាពអឺរ៉ុប។គ្រោះថ្នាក់នៃទូករបស់ជនចំណាកស្រុកតែងកើតឡើងជាញឹកញាប់នៅឆ្នេរសមុទ្រដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងបាត់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





