ឯកឧត្តម គន់ គីម ប្រគល់ផ្ទះ ២០០ខ្នង ជាអំណោយរបស់សម្តេចតេជោ ជូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ២០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ផ្ទះចំនួន ២០០ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈក្រុមហ៊ុន ជីប ម៉ុង ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ផងដែរ៕


ដោយ៖ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន និងនិវត្តជន)





