យោធាកូរ៉េខាងត្បូងនិយាយថា សមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកនឹងបញ្ចប់មុនពេល
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយកាលពីថ្ងៃពុធថា រយៈពេលនៃសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក Ulchi Freedom Shield (UFS) នឹងត្រូវកាត់បន្ថយពីថ្ងៃទី១៧-២៧ ខែសីហា មកត្រឹមថ្ងៃទី១៧-២១ ខែសីហាឆ្នាំ២០២៦។
JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធរួមគ្នាដែលបានចាប់ផ្តើមនៅថ្ងៃចន្ទ នឹងបញ្ចប់នៅថ្ងៃសុក្រ ដើម្បីកែសម្រួលរយៈពេល និងទំហំនៃសមយុទ្ធមួយផ្នែក បន្ទាប់ពីសំណើពីភាគីសហរដ្ឋអាមេរិក។
យោធាបានពន្យល់ថា ភាគីទាំងពីរបានយល់ព្រមកាត់បន្ថយសមយុទ្ធហ្វឹកហាត់នៅទីវាលរួមគ្នាមួយផ្នែក ខណៈដែលកំពុងពិគ្រោះយោបល់លើព័ត៌មានលម្អិតជាក់លាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី១៦ ខែសីហា (ម៉ោងក្នុងស្រុក) ថា លោកបានណែនាំឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយមេបញ្ជាការកងកម្លាំងអាម៉េរិកប្រចាំកូរ៉េខាងត្បូងលោក សាវីយើរ ប្រ៊ុនសិន បានទៅទស្សនកិច្ចនៅអគារក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ។
UFS គឺជាសមយុទ្ធយោធារួមគ្នារដូវក្តៅរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានសមយុទ្ធនៅទីវាល សមយុទ្ធប៉ុស្តិ៍បញ្ជាការ និងសមយុទ្ធការពារជនស៊ីវិល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





