ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ --








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដឹកនាំដោយលោក Kim Do-hyung ជាប្រធានក្រុមប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពកសាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដោយផ្តោតលើការលើកកម្ពស់អក្ខរកម្មឌីជីថល និងការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI)។
រូបថត៖ ឌី ណារិន





