រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) នឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ(ប្រទេសកូរ៉េខាងត្បូង) និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ខែសីហា។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន នឹងបំពេញទស្សនកិច្ចនេះតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ យុន (Cho Hyun) និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ស៊ូជីអូណូ (Sugiono) ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសឥណ្ឌូនេស៊ី លោក វ៉ាង នឹងធ្វើជាប្រធានសន្និសីទលើកទីមួយនៃយន្តការសន្ទនាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ឥណ្ឌូនេស៊ី និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី២ នៃកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេស និងការពារជាតិរួមគ្នាចិន-ឥណ្ឌូនេស៊ី ជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





