ឯកឧត្តម ខុម ផលលឿន នាំយកអំណោយជូនជនពិការនៅក្នុងខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ -- ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារចុះផ្តល់សេវាជូនជនមានពិការភាពរបស់សាខាមូលធិនិជនពិការខេត្តពោធិ៍សាត់ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជូនជនមានពិការភាពក្រីក្រ ឬជួបការលំបាក ពិសេសអតីតយុទ្ធជន និងនិវត្តន៍ជន។

ក្នុងឱកាសនោះ ឯកឧត្តម ខុម ផលលឿន នាយកមូលនិធិជនពិការ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងលោកជំទាវអភិបាលរង និងអាជ្ញាធរមូលដ្ឋាន ក៏បានបន្តចុះពិនិត្យសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានពិការភាព ស្ថិតនៅភូមិស្វាយអាត់ សង្កាត់ស្វាយអត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើការសួរសុខទុក្ខ និងនឹករលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ ព្រមទាំងបងប្អូនជនមានពិការភាពគ្រប់ៗរូបទូទាំងខេត្ត។ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសាខាមូលនិធិជនពិការខេត្ត ត្រូវបន្តខិតខំបំពេញការងារផ្តល់សេវា និងយកចិត្តទុកដាក់តាមដានស្ថានភាពរបស់ជនមានពិការភាព ពិសេសអតីតយុទ្ធជន និវត្តន៍ជន និងដើម្បីធានាថា ពួកគាត់ទទួលបានសេវាសង្គមកិច្ចសមស្រប។

អំណោយទាំនោះរួមមាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ កាបូបសិក្សា សម្លៀកបំពាក់ និងរទេះរុញ ដែលផ្តល់ជូនជនមានពិការភាពក្រីក្រ ឬជួបការលំបាក ពិសេសអតីតយុទ្ធជន និងនិវត្តន៍ជន៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)





