អភិបាលខេត្តកំពង់ចាមចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់
AKP កំពង់ចាម ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបាក់ស្រុតច្រាំងទន្លេ មេគង្គ ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នោះ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យលើទំហំនៃការបាក់ស្រុតនឹងបានណែនាំដល់មន្ត្រីជំនាញ ធ្វើការវាយតម្លៃផលប៉ះពាល់ និងដាក់ចេញវិធានការអន្តរាគមន៍ជាបន្ទាន់ ស្របពេលដែលទឹកទន្លេកំពុងហក់ឡើង ធ្វើឱ្យបណ្តារាល់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវធ្វើដំណើរ ផ្ទះប្រជាពលរដ្ឋ ពិសេសគឺនៅក្បែរសាលារៀន ដែលទាមទារឱ្យមានការ តាមដាន និងយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បី ត្រៀមធ្វើអន្តរាគមន៍សង្គ្រោះបន្ទាន់។

ឯកឧត្តម អ៊ុន ចាន់ថា ក៏បានណែនាំដល់អាជ្ញាធរស្រុក មេឃុំ មេភូមិត្រូវយកចិត្តទុកដាក់តាមដានរការវិវត្តន៍នៃការបាក់ស្រុត និងត្រូវរៀបចំដាក់របាឃាំង ព្រមទាំងផ្លាកសញ្ញាសម្គាល់គ្រោះថ្នាក់នៅតាមតំបន់ដែលរងគ្រោះដើម្បីចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជិតទីតាំងបាក់ស្រុត និងបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមណ្តាស្រុកទាំងក្នុងខេត្ត ពិសេសបណ្តាស្រុកដែលមានភូមិសាស្ត្រជាប់ដងទន្លេ ត្រូវយកចិត្តទុកដាក់ អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយកើតឡើង។ត្រូវតាមដាន និងត្រៀមលក្ខណៈជាស្រេច សម្រាប់ជួយដល់ជនរងគ្រោះ និងផ្តល់ព័ត៌មានបន្ទាន់មកដល់អាជ្ញាធរខេត្តដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា៕

ដោយ ឆាយ ម៉ុត





