សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ —









សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហប្ញទ័យ យាងជាព្រះរាជធិបតី ក្នុងព្រះរាជពិធីប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន និងយាងពិនិត្យដីសាងសង់វត្ត ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ផ្ទះថ្មីចំនួន ១០៤ ខ្នង ដែលបានប្រគល់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្រ្តខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា។
រូបថត៖ លន ហ្សាឌីណា





