វេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ ជំរុញឱ្យនាយក សាលា លោកគ្រូអ្នកគ្រូ មាតាបិ តាអា ណាព្យាបាលសិស្ស និងសិស្សា នុសិស្សបរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណ ១ថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខ ភាពល្អ
AKPកំពង់ធំថ្ងៃទី២៤ខែមេសាឆ្នាំ២០ ២៦--ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រ ធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យលោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្សនិងសិស្សានុសិស្សត្រូវបរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណមួយថ្ងៃឱ្យបាន៣០នាទីដើម្បីឱ្យមានសុខភាពល្អ។

ឯកឧត្តមវេជ្ជបណ្ឌិតជំរុញដូចនេះនៅក្នុងឱកាសជួបសំណេះសំណាលក្នុងពិធីពិពណ៌អាហារសុខភាព នៅសាលា បឋមសិក្សាលឹកជះ ស្ថិតក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក ហ៊ុន វណ្ណារី នាយកកម្មវិធីអង្គការហេលែន ខេលល័រអន្តរជាតិ លោកស្រីក្រុមការងារនាយកដ្ឋានសុខភាពសិក្សា និងក្រុមការងារមូលនិធិជំងឺទឹកនោម ផ្អែមពិភពលោក អង្គការហេលែន ខេលល័រអន្តរជាតិ អាជ្ញាធរដែនដី មន្រ្តីមណ្ឌល សុខភាពឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សនិងសិស្សានុ សិស្សប្រមាណជាង៥០០ នាក់។

លោក ហ៊ុន វណ្ណារី បានលើកឡើងថា អង្គការហេលែន ខេលល័រអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានចាប់ដៃគូជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១៥០នៅខេត្តគោល ដៅចំនួន៤គឺ ខេត្តកំពង់ធំ កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ សម្រាប់ខេត្តកំពង់ធំបានអនុវត្តនៅ០៣ស្រុកគោលដៅ លើ៤០សាលាបឋមសិក្សា ក្នុងគោល បំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធាន ការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលា រៀន។

លោក អ៊ឹម វ៉ាន់នីបានគូសបញ្ជាក់ថាក្រោមកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈអង្គការហេលែន ខេលល័រអន្តរជាតិបានជាប់ជ័យលាភីជាសាលារៀនអនុវត្តស្តង់ដាសាលាគម្រូ និងសាលារៀនចំនួន១ទទួលបានបណ្ណសរសើរក្នុងឆ្នាំ២០២៤និង២០២៥ ពិសេសការជួយជ្រោមជ្រែងពីមូលនិធិជំងឺទឹកនោមផ្អែមពិភពលោក តាមរយៈអង្គការហេលែន ខេលល័រអន្តរជាតិ ក្នុងចំណោមសាលារៀនគោលដៅទាំង៤០សាលារបស់គម្រោង មានសាលារៀនចំនួន៦បានជាប់ជ័យលាភីជាសាលារៀនស្តង់ដាគំរូ ហើយសាលាចំនួន៩កំពុងត្រៀមចូលរួមប្រកួតប្រជែងយកជ័យលាភីជាសាលារៀនអនុវត្តស្តង់ដាសាលាគម្រូ ក្នុងឆ្នាំ២០២៦។

ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិសូមសម្តែងនូវអំណរគុណនិងកោតសរសើរ ដ៏ស្មោះស្ម័គ្របំផុតចំពោះ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទី និងទទួលខុសត្រូវរៀងៗខ្លួន ក្នុងមួយឆ្នាំសិក្សាកន្លងមក ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។ សូមកោត សរសើរ ចំពោះការចូលរួម និងការជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាង របស់គ្រួសារ សហគមន៍ អាជ្ញាធរដែនដី សប្បុរសជន និងដៃគូរអភិវឌ្ឍទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ នៅក្នុងខេត្តកំពង់ធំ ក្រោមពាក្យស្លោក"ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ "។
សូមកាត់បន្ថយការបរិភោគខ្លាញ់ច្រើន អំបិលច្រើន ស្ករច្រើន ឱ្យនៅបរិមាណតិច និងហាត់ប្រាណ១ថ្ងៃឱ្យបានយ៉ាងតិច៣០ នាទី៕
ដោយ៖ ស៊ុម វណ្ណា





