NOCC ចែកជូនសំបុត្រតឥតគិតថ្លៃ ទស្សនាកម្មវិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ នៅរោងភាពយន្តចំនួន២ ចំថ្ងៃខួប៣ឆ្នាំ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជូនដំណឹងស្តីពីការរៀបចំផ្សព្វផ្សាយកម្មវិធីបើក SEA Games ឆ្នាំ២០២៣ ដោយនឹងចាក់បញ្ចាំងឡើងវិញ នៅក្នុងរោងភាពយន្តខ្នាតធំត្រជាក់ភ្នែក ផ្តល់ភាពរំភើបដូច បានទស្សនាផ្ទាល់ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាខួប៣ឆ្នាំនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ។

NOCC នឹងចែកសំបុត្រចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃខួបពិធីបើក៣ឆ្នាំ គឺថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ តាមលក្ខខណ្ឌ និងកម្មវិធី ដូចជា ចែកជូនសំបុត្រឥតគិតថ្លៃ ៥០០សំបុត្រ នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើបអេអនមានជ័យ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទីល្ងាច។ សំបុត្រឥតគិតថ្លៃ ២៥០សំបុត្រ នៅរោងភាពយន្ត Legend Cinema ផ្សារទំនើបអូឡាំព្យា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទីរសៀល។ សំបុត្រចែកជូនមិនគិតថ្លៃមានចំនួនកំណត់ សូមកីឡាករ-កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ និងបងប្អូន ពូមីង មកទទួលយកសំបុត្រឥតគិតថ្លៃចាប់ពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៦ នៅទីស្នាក់កា NOCC ជិតរង្វង់មូលវត្តសំពៅមាស រាជធានីភ្នំពេញ ដោយអ្នកមកមុនបានមុន តាមចំនួនកំណត់៕

ដោយ ហេង ណាលីន





