ថ្ងៃទីបី សង្ក្រាន្តកំពង់ចាមមានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជិត២លាន
AKP កំពង់ចាម ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គែជាថ្ងៃទីបី ហើយក៏ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង និងជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍របស់សង្ក្រាន្តកំពង់ចាម រួមជាមួយព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំដោយរដ្ឋបាលខេត្ត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ប្រមាណ ១.៧០៩.៦៥៥នាក់ ដែលបានមកទស្សនាកម្សាន្ត ក្នុង ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា។

ក្នុងនោះមានព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមក្នុងក្រុងកំពង់ចាម មានទេសចរចូលរួមប្រមាណជាង ១.៥៦៤.៥៨៤នាក់ ភ្ញៀវទេសចរបរទេសចំនួន ៩០នាក់ និងសង្រ្កាន្តតាមបណ្តាស្រុក និងតាមរមណីយដ្ឋាននានា មានភ្ញៀវទេសចរចំនួន៧៨៧២៥នាក់។

គួររំលឹកថា នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងខេត្តកំពង់ចាមមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តមានប្រមាណជិត១លាននាក់ និងថ្ងៃទី២ទទួលបានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តមានប្រមាណ១,៥លាននាក់៕

ដោយ ឆាយ ម៉ុត





