សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងសភាពការណ៍ប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះ យើងគ្មានសិទ្ធិឈឺនិង គ្មានសិទ្ធិសម្រាកនោះឡើយ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងសភាពការណ៍ប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះ យើងគ្មានសិទ្ធិឈឺ និង គ្មានសិទ្ធិសម្រាកនោះឡើយ។

នៅលបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ក្នុងសភាពការណ៍ប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះ យើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ។ សម្ដេចតេជោលើកឡើងថា៖ «យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេ គឺ(ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)»៕


ដោយ៖ ជឹម ណារី





