ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញពិនិត្យទីតាំងខួងដីត្រៀមដាំដូងប្រេង និងពិនិត្យមើលផ្លូវក្រាលគ្រួសក្រហមមួយខ្សែ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យការងាររៀបចំទីតាំងខួងដីត្រៀមដាំដូងប្រេងនាដើមរដូវវស្សាឆ្នាំ២០២៦ ចំនួន ៥០០ហិក តា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៨-១៦២ ក្នុងតំបន់កសិ-ឧស្សាហកម្មក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានពិនិត្យមើលផ្លូវក្រាលគ្រួសក្រហមថ្មីមួយខ្សែប្រវែងជាង៣គីឡូម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រកែវផុសមកដល់ព្រែកចំរុះ។

សមិទ្ធផលថ្មីនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចូលរួមចំណែកជាដីក្រហមសម្រាប់ចាក់បំពេញស្រទាប់ទី២ ចំនួនប្រមាណជិត ២០.០០០ម៉ែត្រគូបផងដែរ៕



ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





