ការអនុវត្តលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-25)
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥-- នៅទីលានបញ្ជាការដ្ឋានទ័ពពិសេស ៩១១ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការទទួលបន្ទុកដឹកនាំសម្របសម្រួលក្រុមវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ថ្នាក់ជាតិ បានចូលរួមជាអធិបតីក្នុងពិធីបើក និងដឹកនាំលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-25)។ គោលបំណងនៃសមយុទ្ធគឺ ដើម្បីការពង្រឹងសមត្ថភាពឆ្លើយតបរួមរបស់អាស៊ាន តាមរយៈការដឹកនាំថ្នាក់ជាតិ ការពង្រឹងតំបន់ និងសមាសភាពគាំទ្រអន្តរជាតិនៃក្រុមការងារ។

សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ មានការចូលរួមពីក្រុមអនុគណៈកម្មការទាំង៣ រួមមាន៖ អនុគណៈកម្មការសម្របសម្រួលក្រុមវេជ្ជសាស្ដ្រសង្គ្រោះបន្ទាន់ Emergency Medical Team Coordination Cell (EMTCC) អនុគណៈកម្មការទទួលបន្ទុករថយន្ដគិលានសង្គ្រោះ អនុគណៈកម្មការក្រុមវេជ្ជសាស្ដ្រសង្គ្រោះបន្ទាន់ Emergency Medical Team (EMT) ដែលអញ្ជើញមកពីមន្ទីរពេទ្យជាតិ៨ ដែលមួយក្រុម៥រូប ក្នុងមួយមន្ទីរពេទ្យ និងរថយន្ត AMBULACE និងមានមានសមាសភាព ៤រូបក្នុង AMBULACE រួមមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យព្រះអង្គដួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យេជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក EMTមកពីរដ្ឋសមាជិកអាស៊ានមានប្រទេស Brunei, Philippine, Viet Nam, and Rok Korea និងអ្នកជំនាញមកពីប្រទេសជប៉ុន ក្រុមរុករករបស់ប្រទេសកម្ពុជា មកពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ ៧១១ និងក្រុមរុករករបស់សមាជិកអាស៊ានមកពីប្រទេស វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី។
សូមបញ្ជាក់ថា សមយុទ្ធក៏មានសមាសភាពចូលរួមពីអនុគណៈកម្មការទាំង៣ របស់ក្រសួងសុខាភិបាល សរុបមានចំនួន ៨៥ រូប៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)eimage widget





