ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរួមសាមគ្គីឧបត្ថមម្ភដល់កងទ័ពជួមុខ និងជនភៀសសឹក
AKP កំពង់ស្ពឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- "បើខ្មែរយើងរួមសាមគ្គីគ្នា យើងនឹងឆ្លងកាត់ពេលវេលាមួយនេះ បានដោយជោគជ័យ"។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលឯកឧត្តម និងសហការីឈរទទួលជំនួយឧបត្ថម្ភពីពលរដ្ឋខ្មែរ ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅរង្វង់មូលវិមានឯករាជ្យខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ស្របតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត មានបងប្អូនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនកុះករ បានចូលរួមឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ សម្ភាប្រើប្រាស់ និងជាថវិកា ជូនដល់កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋភៀសសឹក តាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺ តបតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

ទិដ្ធភាពនេះគឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងកម្លាំងសាមគ្គីភាពយ៉ាងមុតមាំ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់កងកម្លាំង ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅតាមបណ្តាខេត្តដែលកំពុងតែជួបការលំបាកក្នុងការឈ្លានពានទាំងកំរោលរបស់ចោរសៀម៕

ដោយ លឹម សាន្ត





