សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ហើយដាក់អនុវត្តឆ្នាំ២០២៦ខាងមុខ
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន ស្នើឱ្យក្រសួងការពារជាតិធ្វើការ ពិនិត្យកែសម្រួលធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលច្បាប់នេះនឹងធ្វើឱ្យកម្ពុជាមានទ័ពច្រើន ហើយដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០២៦ខាងមុខ។ថ្លែងក្នុងពិធី“អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥)” នៅខេត្តកំពង់ឆ្នាំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្លងកាត់កិច្ចប្រជុំចង្អៀតកន្លងមកសម្តេចបវរធិបតីបានស្នើសុំឱ្យមានគោលការណ៍ធ្វើវិសោធនកម្មច្បាប់ច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ត្រូវរៀបចំពិនិត្យដើម្បីឈានដល់ការអនុវត្តនៅឆ្នាំ២០២៦។សម្តេចបវរធីបតីបានបញ្ជាក់ថា៖«ឆ្នាំ២០២៦ ច្បាប់កាតព្វកិច្ចយោធានឹងត្រូវអនុវត្តន៍ ដែលនេះ ជាការ ប្តេជ្ញាចិត្តរបស់យើង«…» ច្បាប់នេះយើងធ្វើតាំងពីឆ្នាំ២០០៦ អ៊ីចឹងវាមា នរយៈពេល២០ឆ្នាំគត់ ។ ខ្ញុំឱ្យកែច្បាប់នេះឱ្យពិនិត្យចំណុចមួយចំនួនថា ស្របតាមនឹងស្ថានភាពបច្ចុប្បន្ន ឬយ៉ាងណា? ច្បាប់ចាស់ដាក់ឱ្យអនុវត្ត១៨ខែ ប៉ុន្តែនៅពេលធ្វើការហ្វឹកហ្វាត់ អស់រយៈពេលច្រើនខែអ៊ីចឹងមានពេលណាអនុវត្តន៍ ដូច្នេះខ្ញុំស្នើឱ្យពិនិត្យបន្ថែមដល់២៤ខែ ទើបសមស្រប»។សម្តេចធិបតីបានអះអាងថា ច្បាប់កាតព្វកិច្ចយោធានេះនឹងជួួយឱ្យកម្ពុជាមានបរិមាណកងទ័ពមានចំនួនច្រើន ។ច្បាប់នេះធ្វើឱ្យមានភាពងាយស្រួលក្នុងការជ្រើសរើសទ័ព មានភាពទូលំទូលាយ ជាងការជ្រើសរើសទ័ពអាជីព។ លើសពីនេះបានបង្កើនប្រសិទ្ធភាពក្នុងការជ្រើសរើសសាច់ទ័ព។ ទ័ពដែលរើសមកត្រូវធ្វើការហ្វឹកហ្វឺនរួចហើយត្រូវបំពេញការងារ ។សម្តេចធិបតីបានបញ្ជាក់៖«អ៊ីចឹងច្បាប់េនះយើងនឹងត្រូវអនុវត្តន៍ ហើយទ័ពដែលទើបនឹងចូ លមកថ្មីគឺជាប់កាត្វកិច្ចរយៈពេល២ឆ្នាំ គាត់គឺជាទ័ពកាតព្វកិច្ច»។សម្តេចបវរធិបតីបានបន្ថែមថា ចំពោះឋានន្តរស័ក្តិគឺមិនត្រូវព្រួយបារម្មណ៍នោះទេ គឺបំពេញ សាច់ទ័ព។ ដូច្នេះយើងមានយោធិនសម្រាប់រយៈពេល២ ឆ្នាំហើយធ្វើការចល័តរហូតរាល់ឆ្នាំ ដូច្នេះចំនួនសាច់ទ័ពពិសេសពលទាហានថ្នាក់ក្រោម គឺមិនខ្វះនៅថ្ងៃអនាគត ប៉ុន្តែអ្វីដែលសំខាន់នោះគឺប្រសិទ្ធភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចនេះដែរនឹងធ្វើឱ្យជ្រើសរើសកងទ័ពកាន់តែមានប្រសិទ្ធភាព ដោយសារមានហ្វឹកហ្វាត់ បណ្តុះបណ្តាលបានល្អផងដែរ៕

ដោយ៖ ប៊ុនរិទ្ធ





