ក្រុមការងារមន្រ្តីនាយកដ្ឋាននីតិកម្មចុះផ្សព្វផ្សាយការអភិរក្ស គ្រប់គ្រងដែនព្រៃលិចទឹកតំបន់៣ ក្នុងស្រុកឯកភ្នំ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយនៃអាជ្ញាធរទន្លេសាប នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានបន្តចុះផ្សព្វផ្សាយវិធានការការពារ អភិរក្ស គ្រប់គ្រងដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ និងការប្រើប្រាស់ធនធានធម្មជាតិតំបន់បឹងទន្លេសាបដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។

វគ្គផ្សព្វផ្សាយវិធានការការពារ អភិរក្ស គ្រប់គ្រងដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ និងការប្រើប្រាស់ធនធានធម្មជាតិតំបន់បឹងទន្លេសាបនេះ ក្នុងគោលបំណងសំខាន់ចំនួនពីរ៖ ទី១. បញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក និងទី២. ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។

វគ្គផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីអភិបាលរងស្រុក មន្រ្តីការិយាល័យ-អង្គភាពជំនាញរបស់ស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រធានសហគមន៍នេសាទ និងប្រជាពលរដ្ឋ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





