មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធធំបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត
AKPកំពង់ធំថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៥--ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥បានដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដេីម្បីពិភាក្សានិងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ដែលត្រូវអនុវត្តន៍ ចំពោះមុខ និងយូរអង្វែង តាមផែនការដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបានប្រគល់ជូន ។

លោកវរសេនីយ៍ឯក អ៊ូ ឆេងកន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកកាំបិតបានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលសំខាន់ៗដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិតសម្រេចបាននាពេលកន្លងទៅនូវសមិទ្ធផលធំៗមួយចំនួនគួរជាទីមោទនៈ និងការជួយដោះស្រាយទាន់ពេលវេលាចំពោះប្រជាពលរដ្ឋមួយចំនួនដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវពុះពារដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបការលលំបាកដូចជាការមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លី ការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព មិនទាន់បាន១០០%ដោយនៅមានចំណុចខ្វះខាតមួយចំនួន។បញ្ហាស្ពាន លូ ឆ្លងកាត់ផ្លូវ មានការខូចខាតក្នុងរដូវវស្សានិងបញ្ហាដំឡូងមីធ្លាក់ថ្លៃជាដេីម។ល។

បន្ទាប់មកសមាជិកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស ដោយបានឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្វះខាត និងបានលើកឡើងពីវិធានការមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ និងបញ្ហាដែលត្រូវសំណូមពរជូនថ្នាក់លើជួយដោះស្រាយ បំពេញបន្ថែមផងដែរ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនក្រុមការងារទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលថ្នាក់ដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុកបានប្រគល់ជូន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនដែលត្រូវអនុវត្តន៍បបន្តគឺ÷ទី១.ត្រូវរួមគ្នាជាមួយអាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ និងស្ថាប័នជំនាញពាក់ព័ន្ធ ដេីម្បីបន្តធ្វើវេទិកាសាធារណៈ ក្តាប់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមជូនប្រជាពលរដ្ឋយយើង។ទី២.ត្រូវបន្តរួមគ្គ្នាបម្រើប្រជាពលរដ្ឋ តាមអ្វីដែលអាចធ្វើទៅបាននិងទី៣.ផ្សព្វផ្សាយ និងចូលរួមអអនុវត្តឱ្យបានល្អនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានាសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង ។
ក្នុងឱកឱកាសនោះដែរឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានផ្សព្វផ្សាយនូវអនុសាសន៍សំខាន់ៗ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្តីបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ៕
ដោយ៖ ស៊ុម វណ្ណា,ប្រភពតំបន់សឹករងកំពង់ធំ





