ឯកឧត្តម ជា វ៉ាន់ដេត ពិភាក្សាការងារជាមួយនាយកផ្នែកកិច្ចការរដ្ឋាភិបាលទទួលបន្ទុកតំបន់អាស៊ាន របស់ក្រុមហ៊ុន Cisco
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី Lilian Rogers នាយកផ្នែកកិច្ចការរដ្ឋាភិបាលទទួលបន្ទុកតំបន់អាស៊ានរបស់ក្រុមហ៊ុន Cisco ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។


ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកស្រី Rogers អំពីវឌ្ឍនភាពការងាររបស់ក្រសួង ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រី Rogers ក៏បានពិភាក្សាកាងារពាក់ព័ន្ធនឹងសន្តិសុខសាយប័រក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





