ឯកឧត្តម ហែម វណ្ណឌី អញ្ជើញដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងទ័ពជួរមុខដែលឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបសំណេះសំណាលសួរសុខទុក្ខ គណៈប្រតិភូបាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាចំនួន ៥០លានរៀល ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្សទិសព្រះវិហារ។ អំណោយដ៏ថ្លៃថ្លានេះរួមមានការបរិច្ចាគរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ព្រមទាំងការរួមចំណែកពីវិស័យឯកជន។

សូមរំលឹកថាកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្មក៏បាននាំយកអំពូលសូឡាចល័តចំនួន ១.០០០គ្រឿង ប្រគល់ជូនកងទ័ពដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យផងដែរ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងឧស្សាហកម្ម)





