ក្រសួងបរិស្ថាន៖បច្ចុប្បន្នពលរដ្ឋកម្ពុជាកំពុងពេញនិយមធ្វើដំណើរកម្សាន្តទៅលេងតំបន់ការពារធម្មជាតិជាកន្លែងគោលដៅលំហែបែតង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥--បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាបានកំពុងតែពេញនិយមក្នុងការធ្វើដំណើរកម្សាន្តទៅលេងតំបន់ការពារធម្មជាតិដែលជាកន្លែងគោលដៅលំហែបៃតង ជាក់ស្តែងនៅរាល់ចុងថ្ងៃសប្តាហ៍ឬ ថ្ងៃឈប់ សម្រាក ឬថ្ងៃពិធីបុណ្យធំៗរបស់ជាតិ។ពលរដ្ឋតែងតែនាំគ្នាទៅលេងកម្សាន្តនៅឧស្សានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ស្ថិតនៅខេត្តកំ ពង់ស្ពឺ ,ទឹកធ្លាក់រមាស ស្ថិតនៅក្នុងសហគមន៍តំបន់ការពារជាតិ«ភូមិស្លែង» ក្នុងភូមិភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង និងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល។ពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ធម្មជាតិនេះដែរឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួង បរិស្ថានបានថ្លែងថា នាពេលបច្ចុប្បន្ននេះពលរដ្ឋកម្ពុជាកំពុងតែពេ ញនិយមក្នុងការធ្វើដំ ណើរក ម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះហើយតំបន់កា រពារធនធានធម្មជាតិរបស់យើងមានសក្តា នុពលច្រើនសំរាប់ ពង្រីកគោលដៅលំហែបៃតង។ឯកឧត្តមថាក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនេះមានទាំងទឹក ស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់សម្រាក កម្សា ន្តនៅតាមតំបន់សហគ មន៍ក្នុងគោលដៅសម្រាប់គោលដៅកម្សាន្តលំហែបៃតង ឬទី លំហែបៃ តង។តាមរយៈជំរុញ នេះដែរប្រជាសហគមន៍មានចំណូលកាន់តែប្រសើរឡើង។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងការចូលរួមចំណែក ជាមួយម ន្ត្រីឧទ្យានុរក្ស អភិរក្សធនធានធម្មជាតិ និងដាំដើមឈើឱ្យ បានច្រើន ដើម្បីស្តារព្រៃឈើ ការពា រអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលជាគម្រ បព្រៃឈើ ក្នុងការបង្កើនរកប្រាក់ចំ ណូលពី អត្ថប្រយោជន៍ពីព្រៃឈើ។ឯកឧត្តម បានលើកឡើងដូចនេះ ក្នុងដំណើរទស្សនកិច្ចគម្រោងនិរន្តរភាពបរិស្ថាន និងអេកូទេ សចរណ៍ ដើម្បីជំរុញចលនាបណ្តុះគំនិតពន្លកបៃតង តាមរយៈយុទ្ធសាស្ត្រចក្រាវិ ស័យបរិស្ថាន ដោយក្នុងនោះមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងសសរស្តម្ភទី២ ភាពបៃតង គឺក្រសួងបរិស្ថានត្រូវអនុវត្តធ្វើយ៉ាងណាជំរុញឱ្យ មានចលនាបណ្តុះ ដាំ និងចែកកូនឈើឱ្យបានច្រើនជាអតិបរិមា ដោយកំណត់គោលដៅយ៉ាងតិចឱ្យបាន ១លានដើម។ អ្វីដែលសំខាន់ ប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍ ត្រូវចូលរួមបណ្តុះ កូនឈើដោយខ្លួនឯង គឺមានអត្ថន័យយ៉ាងធំធេង។ ជាក់ស្តែងកាលពីពួកគាត់បានចូលរួមបណ្តុះកូនឈើនៅតាមសហគមន៍ គាត់យកទៅដាំ ស្តារព្រៃសហគមន៍របស់គាត់ បណ្តុះគំនិតឱ្យគាត់ស្រឡាញ់ដើមឈើ និងកូនចៅគាត់ ស្រឡាញ់ដើមឈើ។ ដូច្នេះពួកគាត់អាចគេចចេញពីអ្វីដែល គាត់ធ្លាប់ប្រកបមុខរបរបរបាញ់សត្វ ឬចូលព្រៃដើម្បីប្រព្រឹត្តបទល្មើសទាក់ទងនឹងព្រៃឈើ។មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា តាមរយៈប្រតិបត្តិការជំរុញលើកទឹកចិត្ត ឱ្យសហគមន៍បណ្តុះព្រៃឈើ ដាំព្រៃឈើនៅក្នុងសហគមន៍របស់គាត់នេះ ពិតជាមានសារៈ សំខាន់ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ គាត់មានការប្រែប្រួលជីវភាព ដោយបានចំ ណូលពីការបណ្តុះកូនឈើ ដូចនៅក្នុងថ្នាលនៃសហគមន៍ការពារធម្មជាតិស្លែង គឺមានគម្រោង ស៊ីស្លឹក ដែលចូលរួមជួយគាំទ្រជំរុញ លើកទឹកចិត្តឱ្យសហគមន៍បណ្តុះកូនឈើ ក្នុងនោះ ឃើញមានកូនឈើមានគ្រប់ប្រភេទ ទាំងឈើព្រៃ ឈើហូបផ្លែ និងដើមត្នោត ដែល៣ប្រភេទនេះ ក្រសួងបរិស្ថានគ្រោងចែកជូនប្រជាពលរដ្ឋដាំជាបណ្តើរៗហើយ។ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងយ៉ាងដូច្នេះថា៖ « អីចឹងពួកគាត់ទី១ អាចទទួលបាននូ វចំណូលឬប្រាក់ឧបត្ថម្ភតាមរយៈការបណ្តុះ ទី២ បានបណ្តុះគំនិតស្រឡាញ់បរិស្ថាន ហើយគាត់បានប្រកបមុខរបរផ្សេងក្រៅពីការចូលព្រៃប៉ះពាល់ដល់ធនធានធម្មជាតិ ឬការប្រព្រឹត្តមិនល្អដល់ធនធានធម្មជាតិរបស់យើង ឬបរបាញ់សត្វព្រៃជាដើម ទី៣ គឺគាត់មានស្បៀងអាហារគ្រប់គ្រាន់នៅក្នុងការហូបចុកដោយសារតែគាត់បានដាំ គាត់បាន បណ្តុះនូវដើមឈើហូបផ្លែនៅជុំវិញផ្ទះគាត់ផង និងសហគមន៍របស់គាត់ផង។ អីចឹងគាត់អាច ដកហូតអនុផលធនធានធម្មជាតិក៏ដូចជា បន្លែ ផ្លៃឈើ ដែលគាត់បានដាំនៅជុំ វិញផ្ទះរបស់គាត់»។លោក ខ្វៃ អាទិត្យា បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋក្នុងសហគមន៍ក៏មានមុខរបរផ្សេ ងបន្ថែមទៀត តាមរយៈគម្រោង គឺជំរុញ និងលើកទឹកចិត្តឱ្យមានការបង្កើតនូវមុខរប រផ្សេងក្រៅពីចូលព្រៃ ក្នុងនោះក្រសួងបរិស្ថានគាំទ្រដល់សហគមន៍ ដូចជា ការចែកពូជសត្វ ពូជបន្លែ ដើម្បីដាំនូវតាមសហគមន៍ ក៏ដូចជាការរុញបង្កើតនូវគោលដៅ លំហែបៃតងដែលគាត់អាច រកចំណូលបានតាមរយៈទេសចរណ៍ធម្មជាតិ។ ជាក់ស្តែងបច្ចុប្បន្ននេះអ្នកទេសចរចាប់អារម្មណ៍ស្រឡាញ់ទឹកដី ស្រឡាញ់មាតុភូមិ ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន អាចចូលទស្សនាតំបន់ដែលមានសក្តានុពល ដូចជាទឹកធ្លាក់ ផ្កាព្រៃ សត្វព្រៃជាដើម ដែលជាការទាក់ទាញទេសចរណ៍ធម្មជាតិ។ចំណែកលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធាន គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន១៩៤សហគមន៍ ក្នុងនេះមា ន៥៣សហគ មន៍ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោម សហគ មន៍ទាំង ៥៣នេះដែរគឺមានចំនួន១៥សហគមន៍ដែលទទួលបានការគាំទ្រទាំង ទេសច រណ៍ ការ ដាំស្តាព្រៃឈើការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវ៉ាញ ។លោកក៏បានលើកឡើងថាតាមរយៈគម្រោងនេះគឺឆ្លើយតបនឹង យុទ្ធសាស្រ្តវិស័យចក្រាវិស័ យបរិស្ថានរបស់ក្រសួងប រិស្ថាន២០២៣-២០២៨៕






ដោយ៖ ប៊ុនរិទ្ធ





