ប្រជាសហគមន៍ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ ចាត់ទុកការដកហូតឬស្សីជាប្រភពចំណូល សំខាន់ទី២
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥--ប្រជាសហគមន៍ការពារធម្មជាតិចំបក់ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺបានចាត់ទុកការរបដកហូរឬស្សីជាប្រភពចំណូលសំខាន់មួយទៀតបន្ទាប់ពីរបធ្វើស្រែកចំការ និងចិញ្ចឹមសត្វ។ការលើកឡើងរបស់ប្រជាសហគមន៍នេះខណៈឬស្សីដែលដុះតាមទីធម្មជាតិ ដ៏សម្បូរបែបនៅ សហគមន៍ការពារធម្មជាតិចំបក់ ស្ថិតនៅក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺបា នក្លាយជាប្រភព រកចំណូលដ៏សំខាន់មួយទៀត របស់បងប្អូនប្រជាពលរដ្ឋសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររ បស់ពួកគាត់។ ជាមួយគ្នានោះដែរនៅពេលដែរយើងទៅដល់ទីតាំងខាងលើកយើងនឹងឃើញដើមឬស្សីតូចធំ និងពិសេសដើមឬស្សីឃ្លៃ ឬស្សីឃ្លិច ដែលជាប្រភេទឬស្សីរឹងមាំនោះ កំពុងត្រូវបានក្រុមហ៊ុន កែច្នៃឬស្សីមកពីក្រៅប្រទេសប្រមូលទិញដើម្បី ធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើស ពីនេះ បានធ្វើការកែច្នៃកំទេចឬស្សីដែលជាសំណល់ពី ការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងក សិកម្មថែមទៀតផង។ ដោយសារតែដើមឬស្សីមានតម្លៃល្អ និងមានតម្រូវការរៀងរាល់ថ្ងៃ ទើបធ្វើឱ្យបងប្អូនប្រ ជាសហ គមន៍ការពារធម្មជាតិចំបក់បានរួមគ្នាអភិរក្សយ៉ាងយកចិត្តទុកដាក់ និងបាននាំគ្នាដាំ បន្ថែម ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹងក្លាយជាគម្របព្រៃឈើ ដែលអាច ស្រូបយកកាបូន ដែលធ្វើឱ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អ ព្យាក្រឹត កាបូនដ៏ពិតប្រាកដទៀតផង។ លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់បានប្រាប់ថានៅក្នុងផ្ទៃ ដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣៣៨២ ហិចតា ហើយក្នុងនេះមានផ្ទៃដីឬ ស្សី១២៦២ហិកតា។ក្នុងចំណោមឬស្សីទាំងអស់មានឬស្សី៤មុខដែលផ្តល់នូវប្រាក់ចំណូលរបស់ប្រជាសហគមន៍ច្រើនបំផុតក្នុងចំណោមឬស្សីជិត២០ប្រភេទនេះមានដូចជាឬស្សី ឃ្លៃ ឬស្សី ឃ្លិច ឬស្សីព្រៃ និងឬស្សីទ្រនំ។ លោកថាគម្រោងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានទាញដៃគូមកវិនិយោគនៅសហគមន៍ដោយផ្ទាល់តែម្តង។ដោយសារការវិនិយោគនៅកន្លែងនេះហើយទើបធ្វើឱ្យតម្លៃទីផ្សារឬស្សីមាននិរន្តភាព។ពេលនេះការ រកចំណូលពីឬ ស្សីខ្ពស់ ណាស់ដែលពលរដ្ឋអាចប្រមូលខួបប្រាំង ខួបវស្សា។ក្នុងនេះសហគមន៍បានកំណត់ ច្បាស់លា ស់ទៅតាមទីតាំងនីមួយៗដែលយើងត្រូវប្រមូលដោយក្នុងនេះបានកំណត់ឆ្នាំនេះត្រូវប្រមូលនៅទីតាំងណាមួយ និងឆ្នាំក្រោយប្រមូលនៅទីតាំងណាមួយទៀតជាដើម។ លោកចាត់ទុកថាការប្រមូលដោយច្ចេកទេសគឺបានជួយឱ្យឬស្សីមាននិរន្តភាពមែនទែន។ហេតុនេះហើយទើបឬស្សីត្រូវបានអភិរក្សយ៉ាងយកចិត្តទុកដាក់។ឬស្សីនេះដែរចាត់ទុកថាជាមុខរបរទី២យ៉ាងសំខាន់បន្ទាប់ពីកសិកម្មធ្វើស្រែ ចំការរបស់ពលរដ្ឋសហគមន៍។ លោក ទូចម៉នបាននិយាយថា«អ្នកទៅប្រមូលឬស្សីក្នុងមួយថ្ងៃយ៉ាងហោចណាស់ បានថវិការ ជិត៣០ដុល្លារ។មួយបាច់តម្លៃ៥៥០០រៀលក្នុងនេះមួយថ្ងៃប្រមូលបាន២០បាច់ក៏ឃើញលុយបានច្រើនដែរ។ក្រៅពីនេះប្រជាសហគមន៍បានធ្វើការឱ្យក្រុមហ៊ុន ដោយក្នុងនេះពួកគាត់អាចរក ចំណូលតាមរយៈស្ងោរ និងពុតឬស្សីដែលនេះជាប្រាក់ចំណូលរបស់ពួកគាត់តាមរយៈការធ្វើ ការងារឱ្យក្រុមហ៊ុនមួយផ្នែកទៀត»។ ចំណែកលោក Richard Dansey នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន leopaBamboo ដែលជាក្រុម ហ៊ុនកែច្នៃឬស្សីមកពីក្រៅប្រទេសបានប្រាប់ថាឬស្សីដែលបានកែច្នៃនេះមានចំនួន២០ភាគរយ យកមកធ្វើជា គ្រឿង សង្ហារឹម ក្រៅពីនេះបានកែច្នៃធ្វើជាធ្យូង។ សម្រាប់ធ្យូងឬស្សីនេះ ទៀតសោត វាក៏មានសារៈសំខាន់យ៉ាងច្រើនទៀតក្នុងនេះគេអាចប្រើវាក្នុងដំណាំកសិកម្ម និងម្យ៉ាងធ្យូងឬស្សីផ្ទុកដោយកាបូន ហើយវាអាចស្រូបទាញឧស្ម័នពុលផ្សេងៗពីបរិយា កាសបានទៀតផង។ លោកថាក្រៅពីបំលែងជាធ្យូងក្រុមហ៊ុនបានលាយធ្យូងនេះជាមួយសារជាតិមួយចំនួនទៀតសម្រាប់ធ្វើជាជីកសិកម្មជំនួសជីគីមី និងក៏បាននាំយកទៅដាក់តាមទីធម្មជាតិសម្រាប់ស្រូបទាញ ឧស្ម័នមានសារជាតិពុល។ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធាន គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន១៩៤សហគមន៍ ក្នុងនេះមាន៥៣សហគ មន៍ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគ មន៍ទាំង៥៣នេះដែរគឺមានចំនួន១៥សហគមន៍ដែលទទួលបានការគាំទ្រទាំង ទេសចរណ៍ ការដាំស្តាព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវ៉ាញ ។គម្រោងនេះគឺឆ្លើយតបនឹង យុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន២០២៣-២០២៨។ ដោយឡែក ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នាពេលបច្ចុប្បន្ននេះពលរដ្ឋក ម្ពុជាកំពុងតែពេញនិយមក្នុងការធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះហើយតំបន់កា រពារធនធានធម្មជាតិរបស់យើងមានសក្តានុពលច្រើនសំរាប់ពង្រីកគោលដៅលំហែបៃតង។ក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនេះមានទាំងទឹក ស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់សម្រាកកម្សាន្តនៅតាមតំបន់សហគ មន៍ក្នុងគោលដៅសម្រាប់គោលដៅកម្សាន្តលំហែបៃតង ឬទីលំហែបៃតង។តាមរយៈជំរុញ នេះដែរប្រជាសហគមន៍មានចំណូលកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅក្បែរ ឧទ្យានជាតិគិរីរម្យ ខេត្ត កំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ១០៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាទីល្បីឈ្មោះទឹកធ្លាក់ និងទីនេះកំពុងបានក្លាយជាទីកន្លែងទទួលស្គាល់ និងផ្តល់ការស្នាក់នៅរបស់អ្នកទេសច រទាំងពលរដ្ឋកម្ពុជា និងក៏ដូចជាអ្នកទេសចរបរទេស៕





អ៊ាង ប៊ុនរិទ្ធ





