ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥–ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងបានកោតសសើរដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀបចំហ្វឹកហាត់ និងត្រៀមកងកម្លាំងក្នុងការជួយថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ។



ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវផ្ដោតលើការពង្រឹងស្មារតីទំនួលខុសត្រូវ ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពង្រឹងការអនុវត្តការងារសន្តិសុខ សណ្ដាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់កម្លាំងឱ្យកាន់តែជំនាញបន្ថែមទៀតក្នុងការពង្រឹងសមត្ថភាព ត្រូវសហការគ្នាឱ្យបានល្អក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមទិសដៅនៃយុទ្ធសាស្រ្តថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





