រដ្ឋបាលខេត្តកំពង់ឆ្នាំងព្រាងរបាយការណ៍បូកសរុប លទ្ធផលការងារនិងលើកទិសដៅអនុវត្តន៍បន្ត
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦--លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះលោក ឈឹម វុទ្ធា បានមានប្រសាសន៍ថា លទ្ធផលដែលយើងសម្រេចបានគឺពិតជាមិនអាចកាត់ផ្ដាច់បានពីការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារ ថែរក្សាបាននូវសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការ ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសសៀម និងបង្ការទប់ស្កាត់បង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្ត និងដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់ថ្នាក់មន្ទីរអង្គភាពជុំវិញខេត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ។

ទន្ទឹមនឹងនេះលោកបានបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការការពារនិងតាមដានយកចិត្តទុកដាក់ទប់ស្កាត់មិនឱ្យកើតមានឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាប្រឈមជាសកលមួយ ដោយទាមទារវិធីសាស្ត្ររួម និងការឆ្លើយតបជាសកលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការសម្របសម្រួលថ្នាក់ជាតិ ប្រចាំសប្ដាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសធបោកតាមមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត (Onllne Scams) ឱ្យមានប្រសិទ្ធភាព។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ដោយសារដោយសារដំណាច់ខែតុលានេះ មានសេសសល់ការងារមួយចំនួន មានការពាក់គងគ្នានិងខែកន្លងមក និងការងារថ្មីៗជាច្រើនទៀតកំពុងរង់ចាំដែលទាមទារនូវបទពិសោធន៍ភាពឆ្នៃប្រឌិតឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតនោះដែលទាមទារឱ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាធ្វើការវាយតម្លៃបញ្ហាប្រឈមមូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានាសម្រាប់ជាដំណោះស្រាយ ជាមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ទិសដៅ និងភារកិច្ចដើម្បីយកមកអនុវត្តបន្តទៅមុខទៀត៕
ដោយ៖បៃ ស៊ីថុន





