សម្តេចធិបតីអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយកុំធ្វើសកម្មភាពវាយបំបាក់ទឹកចិត្តកងទ័ព
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់គណបក្សនយោបាយទាំងអស់កុំធ្វើសកម្មភាពណាវាយបំបាក់ទឹកចិត្តដល់កងទ័ពយើងឱ្យសោះ។
ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌ ហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមា និតចិន និងក្របខ័ណ្ឌថវិការជាតិនៅស្រុកវាលវែងខេត្តពោធិ៍សាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖«បើទោះយ៉ាងណាក៏ដោយខ្ញុំសូមអំពាវនាវដល់ទាំងអស់គ្នា បក្សណា ក៏ដូចបក្សណា ឬនិន្នាការនយោបាយអ្វីក៏ដោយ លើកលែងកងទ័ពកងនគបាលរបស់យើង ក្នុងការការពារជាតិទឹកដីរួមគ្នាកុំបំបាក់ ចិត្តកងទ័ព មានបញ្ហាយើងរួមគ្នាដោះស្រាយ ជួយដល់កងទ័ពនេះជាកិច្ចការពារជាតិយើងទាំងមូល»។

សម្តេចធិបតីបន្ថែមថា ការពារជាតិមិនមែនតែកងទ័ព ឬកងកម្លាំងនគបាលជាតិនោះទេ គឺយើងត្រូវចូលរួមទាំងអស់គ្នា ។ ការពង្រឹងការពារជាតិគឺយើងធ្វើឬបំពាក់យុទ្ធោបករណ៍ អាវុធនោះទេគឺយើងធ្វើទាំងផ្លូវផងដែរ៕
ដោយ៖ ប៊ុន រិទ្ធ





