ស្ថានទូតឥណ្ឌា រៀបចំពិធីជូនដំណើរមន្ត្រីក្រសួងព័ត៌មានចំនួន ១៥រូប ទៅចូលរួមវគ្គសិក្សា នៅប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា ប៊ែវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីជូនដំណើរមន្ត្រីក្រសួងព័ត៌មានចំនួន ១៥រូប ដែលនឹងទៅចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសឥណ្ឌា នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានទូតឥណ្ឌា រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





