សាកលវិទ្យាល័យចិនលេចធ្លោក្នុងសាកលវិទ្យាល័យចំណាត់ថ្នាក់ពិភពលោកឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- ក្រុមហ៊ុន ShanghaiRanking Consultancy ដែលជាក្រុមហ៊ុនអប់រំកម្រិតឧត្តមសិក្សា បានចេញផ្សាយចំណាត់ថ្នាក់សិក្សានៃសាកលវិទ្យាល័យពិភពលោកឆ្នាំ២០២៦កាលពីពេលថ្មីៗនេះ។ សាកលវិទ្យាល័យនៅដីគោកចិន មានដំណើរការល្អដោយមានស្ថាប័នចំនួន១៦ ឥឡូវនេះស្ថិតនៅក្នុងបញ្ជីកំពូលទាំង១០០ នៅលើសកលលោក ដែលកើនឡើងពីចំនួន១៣ កាលពីក្នុងឆ្នាំ២០២៥។ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១.០០០ សកលលោកនៅចិនដីគោកនាំមុខគេជាមួយនឹងសាកលវិទ្យាល័យចំនួន២៣៤ បន្ទាប់មក គឺសហរដ្ឋអាមេរិកដែលមាន ១៨៧សាកលវិទ្យាល៧យ ចក្រភពអង់គ្លេសមាន៥៧សាកលវិទ្យាល័យ អាល្លឺម៉ង់មាន ៥១សាកលវិទ្យាល័យ និងអ៊ីតាលីមាន៤២សាកលវិទ្យាល័យ។
បញ្ជីសាកលវិទ្យាល័យកំពូលទាំង១០០ នៅលើសកលលោកឆ្នាំ២០២៦មានសាកលវិទ្យាល័យមកពី ១៨ប្រទេស និងតំបន់ផ្សេងៗគ្នា។សហរដ្ឋអាមេរិកមាន៣៧ ចិនដីគោកមាន១៦ និងចក្រភពអង់គ្លេសមាន០៨ខណៈដែលអឺរ៉ុប និងអាស៊ី/អូសេអានីនីមួយៗរួមចំណែកដល់សាកលវិទ្យាល័យចំនួន៣០។
សាកលវិទ្យាល័យស៊ីងហួ នៅតែជាសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅតំបន់អាស៊ី ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៨។សាកលវិទ្យាល័យប៉េកាំង បានឡើងដល់ចំណាត់ថ្នាក់ទី២២ សាកលវិទ្យាល័យជេជាំងជាប់ចំណាត់ថ្នាក់ទី២៤ និងសាកលវិទ្យាល័យសៀងហៃជាវថុងបានឡើងដល់ចំណាត់ថ្នាក់ទី២៧។ សាកលវិទ្យាល័យអាគ្នេយ៍ឥឡូវនេះស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០០ ដោយជាប់ចំណាត់ថ្នាក់លេខ៨៩ វិទ្យាស្ថានបច្ចេកវិទ្យាហាពីន ជាប់ចំណាត់ថ្នាក់លេខ៩៧ និងសាកលវិទ្យាល័យទៀនជីន ជាប់ចំណាត់ថ្នាក់លេខ៩៨។ សាកលវិទ្យាល័យស៊ីអានជាវតុង និងសាកលវិទ្យាល័យខាងត្បូងកណ្តាល សុទ្ធតែបានឡើងដល់ចំណាត់ថ្នាក់លេខ៦៧៩ និង ៨៣ រៀងៗខ្លួន ខណៈដែលសាកលវិទ្យាល័យស៊ីឈ័ន ជាប់ចំណាត់ថ្នាក់លេខ៧៧៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





