ក្រសួងកសិកម្ម-សហភាពអឺរ៉ុប ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពពីការគាំទ្រប្រជាកសិករនៅសហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប (EU) ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការគាំទ្រប្រជាកសិករ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ។


ក្នុងដំណើរចុះទស្សនកិច្ចដែលធ្វើឡើនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានចុះពិនិត្យវឌ្ឍនភាពការគ្រប់គ្រងគាំទ្រប្រជាកសិករ ព្រមទាំងជួបសំណេះសំណាល និងស្តាប់នូវសំណើសំណូមពររបស់ប្រជាកសិករ សំដៅបង្កើនការគាំទ្រដល់សហគមន៍កសិកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជា-សហភាពអឺរ៉ុប បានធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម រវាងសហគមន៍កសិកម្មជីរោទ៍រុងរឿង និងសហគ្រាសកែច្នៃផងដែរ៕



ដោយ៖ មករា





