សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយមនុស្សធម៌ជូនកីឡាករ ចាន់ ប៊ុនហឿន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--
បន្ទាប់ពីបានទទួលដំណឹងភ្លាមៗអំពីស្ថានភាពកីឡាករ ចាន់ ប៊ុនហឿន ដែលបានរងរបួសដាច់សរសៃជង្គង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនកីឡាករ ចាន់ ប៊ុនហឿន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសចុះសួរសុខទុក្ខ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរ លោក ចាន់ ប៊ុនហឿន សូមឆាប់បានជាសះស្បើយ ដើម្បីវិលត្រឡប់មកសភាពដើមវិញ។ អំណោយដែលបានផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន៕

ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





