ឯកឧត្តម អ៊ុក សំរេច អញ្ជើញធ្វើបទបង្ហាញស្តីពីការអនុវត្ត និងលទ្ធផលការងារគិតត្រឹម គ.គ.ផ ខែសីហា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦—




ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ (គ.គ.ផ) អញ្ជើញធ្វើបទបង្ហាញស្តីពីការអនុវត្ត និងលទ្ធផលការងារគិតត្រឹម ខែសីហា ឆ្នាំ២០២៦ នៃការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នីតិកាលទី ៧ នៃរដ្ឋសភា នៅក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ ២០២៣-បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ ខឹម សុវណ្ណារ៉ា





