លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យពី ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ --





លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០០ ០០០ ដុល្លារ (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





