ប្រតិបត្តិការយោធាពិសេសត្រូវបញ្ចប់ ឬផ្អាកអាស្រ័យទៅតាមលក្ខខណ្ឌរបស់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ -- លោក ឌីមីទ្រី ម៉េដវ៉េដេវប្រធានគណបក្សរួបរួមរុស្ស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមប្រឹក្សាជំនាញសម្រាប់ការអភិវឌ្ឍកម្មវិធីជាតិរបស់គណបក្សថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងត្រូវផ្អាក ឬបញ្ចប់ទាំងស្រុងអាស្រ័យទៅតាមលក្ខខណ្ឌរបស់រុស្ស៊ី។
លោកបានកត់សម្គាល់ថា ទំនាក់ទំនងជាមួយលោកខាងលិចនឹងមិនមានការផ្លាស់ប្តូរច្រើនទេ «ជាមួយនឹងការបញ្ចប់ ឬការផ្អាកប្រតិបត្តិការយោធាពិសេសក្នុងទម្រង់មួយ ឬទម្រង់ផ្សេងទៀត»។
លោក ម៉េដវ៉េដេវ បានបន្ថែមថា «មិនយូរមិនឆាប់ រឿងនេះនឹងកើតឡើងដោយធម្មជាតិ ហើយជាការពិតណាស់ ខ្ញុំសន្មតថាវានឹងស្ថិតក្រោមលក្ខខណ្ឌរបស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





