សន្តិសុខរបស់រុស្ស៊ីត្រូវតែធានានៅតាមបណ្តោយព្រំដែនទាំងអស់របស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ -- ខណៈដែលកំពុងចូលរួមសមយុទ្ធកងនាវាប៉ាស៊ីហ្វិក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចូលរួមកិច្ចប្រជុំមួយ ស្តីពីការធានាសន្តិសុខព្រំដែនភាគខាងកើតរបស់រុស្ស៊ី។
លោកបាននិយាយក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះថា «ជាក់ស្តែងកិច្ចពិភាក្សាសំខាន់ៗកំពុងត្រូវបានដោះស្រាយនៅថ្ងៃនេះក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ប៉ុន្តែកាតព្វកិច្ចរបស់យើង គឺធានាសន្តិសុខរបស់រដ្ឋរុស្ស៊ីតាមបណ្តោយព្រំដែនទាំងអស់របស់ខ្លួន នៅគ្រប់តំបន់»។
លោកបាននិយាយថា ស្ថានភាពនៅក្នុងតំបន់ប្រតិបត្តិការរបស់កងនាវាប៉ាស៊ីហ្វិក «មិនមែនជារឿងងាយស្រួលនោះទេ»។ លោក ពូទីន បានបន្ថែមថា «កាលពីម្សិលមិញ មេបញ្ជាការកងនាវាបានចែករំលែកការវាយតម្លៃរបស់លោកអំពីស្ថានភាពនៅក្នុងតំបន់ ហើយខ្ញុំយល់ស្របទាំងស្រុងជាមួយវា។ថ្ងៃនេះ ខ្ញុំចង់ស្តាប់សំណើរបស់អ្នកទៅលើអ្វីដែលត្រូវធ្វើបន្ថែមដើម្បីបង្កើតលក្ខខណ្ឌសម្រាប់អ្នក ដើម្បីសម្រេចបាននូវគោលបំណងរបស់យើងប្រកបដោយប្រសិទ្ធភាពបំផុត»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





