រុស្ស៊ី និងកូរ៉េខាងជើង ពិនិត្យមើលកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងកិច្ចចរចានៅទីក្រុងមូស្គូ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ -- ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ចចជី បូរីសេនកូ បានជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក ស៊ីន ហុងចុល នៅទីក្រុងមូស្គូកាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាអំពីបញ្ហាបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រសួងបាននិយាយថា ភាគីទាំងពីរបានពិនិត្យមើលឡើងវិញនូវបញ្ហាបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-កូរ៉េ នៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានពង្រីកទំនាក់ទំនងនយោបាយយោធា និងសេដ្ឋកិច្ចយ៉ាងច្រើនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយកាលពីក្នុងខែមិថុនា ឆ្នាំ២០២៤៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





