កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ក្រាក់នៅក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--កម្លាំងត្រៀមអន្តរាគមន៍គ្រោះមហន្តរាយរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាច្រើននាក់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យក់កន្រ្កាក់រលំផ្ទះ នៅតាមបណ្តាសង្កាត់ក្នុងនានា ក្រុងសៀមរាប ខេត្តសៀមរាប។


សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦មានករណីភ្លៀង និងខ្យល់កន្ត្រាក់ នៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប មានចំនួន៥៥សង្កាត់ បណ្តាលឱ្យខូខាតរលំផ្ទះចំនួន ៤ខ្នង់, រលំផ្លាកប៉ាណូ និងផ្លាកយីហោចំនួន ២ផ្លាក, របើកដំបូលផ្ទះ ស័ង្កសី ក្បឿង និង សំយាបផ្ទះ ចំនួន ៣៨ខ្នង់ផ្ទះ, បាក់ដើមឈើ ចំនួន១២ដើម, ខូចខាតដំបូលផាស់អាប ចំនួន១គ្រឿង, ខូចខាតផ្ទះបាយ និងបន្ទប់ទឹកចំនួន ៣, រលំតូបលក់ដូរ ចំនួន ១តូប, រលំផ្លាកគណបក្សភ្លើងទៀន ចំនួន ២ផ្លាកករណីខាងលើមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ៕

ដោយ ឃុត សៅ





