ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពមេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថកំពង់ធំបានអញ្ជើញដឹកនាំ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ ព្រមទាំងនាយទាហាន ជាច្រើនរូបទៀតនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីរសៀលថ្ងៃទី១២ខែកក្កដាឆ្មាំ២០២៦អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ទទួលមរណភាពកាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះក្នុងជន្មាយុ៥៤ឆ្នាំដោយរោគាពាធ។សពបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី តាំង សុខហ៊ាង ត្រូវជាភរិយា និងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ ឃុន ប៊ុនហួរ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



ដោយ ស៊ុម វណ្ណា





