ទូតកម្ពុជាប្រចាំកូរ៉េ ជួបពិភាក្សា និងសំណេះសំណាលជាមួយតំណាងក្រុម ហ៊ុនកម្ពុជា ៤ ក្រុមហ៊ុន ដែលបានចូលរួមពិព័រណ៍ផលិតផលខ្មែរនៅកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សា និងសំណេះ សំណាលជាមួយតំណាងក្រុមហ៊ុនកម្ពុជា ៤ ក្រុមហ៊ុន ដែលបានចូលរួមពិព័រណ៍ផលិតផលខ្មែរ នៅទីក្រុងសេអ៊ូល។

កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សា និងសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន ១) TL AGRI FOOD, ២) AWESOME PICK, ៣) MAYANY ENTERPRISE និង ៤) ក្រុមហ៊ុន SEPAKAM PONLEI THAMACHEAT នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ក្នុងឱកាសដែលក្រុមហ៊ុនទាំង៤ អញ្ជើញមកចូលរួមពិព័រណ៍ផលិតផលខ្មែរនៅក្នុងកម្មវិធី ២ផ្សេងគ្នា គឺ ១. កម្មវិធី «ASEAN PANORAMA» រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-KOREA Center-AKC) និង ២. កម្មវិធី «Korea Import Expo 2026» រៀបចំដោយសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association-KOIMA)។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងស្តាប់នូវការចែករំលែកបទពិ សោធន៍ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនអាជីវកម្មដែលបានមកចូលរួមពិព័រណ៌នៅកូរ៉េផ្ទាល់ និងមានបំណងចាប់ដៃគូវិនិយោគជាមួយបណ្តាក្រុមហ៊ុនកូរ៉េដើម្បីនាំផលិតផលរបស់ខ្លួនចូលទីផ្សារកូរ៉េ។

ក្នុងឱកាសនៃជំនួប តំណាងក្រុមហ៊ុនទាំង៤ បានថ្លែងអំណរគុណដល់ស្ថានទូ តដែលបានជួយសម្របសម្រួលឱ្យក្រុម ហ៊ុនបានចូលរួមក្នុងកម្មវិធីពិព័រណ៌ខាងលើ និងបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយដែលមានឱកាសយកផលិតផលរបស់ខ្លួនមកផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសកូរ៉េបានស្គាល់កាន់តែច្រើន ព្រមទាំងបង្កើតនូវកាលានុវឌ្ឍភាពក្នុងការនាំចូលផលិតផលរបស់ខ្លួនមកទីផ្សារប្រទេសកូរ៉េ។ មិនតែប៉ុ ណ្ណោះក៏អាចមានឱកាសទស្សនា និងស្វែងយល់ពីស្តង់នៃផលិតផលរបស់ប្រទេសផ្សេងទៀត ដើម្បីសិក្សា និងកែលម្អផលិតផល និងការរចនាស្តង់របស់កម្ពុជាយើងឱ្យកាន់តែមានភាពទាក់ ទាញក្នុងឱកាសពិព័រណ៌នាពេលខាងមុខ។

ជាចុងក្រោយ ក្រុមហ៊ុនបានសំណូមពរចង់បានឱកាសចូលរួមតាំងពិព័រណ៍កាន់តែច្រើនថែមទៀតនាពេលខាងមុខ ដើម្បីឱ្យអតិថិជនកូរ៉េ អាចស្គាល់ និងចងចាំផលិតផលរបស់ខ្លួន ព្រមទាំងស្នើសុំស្ថាប័នជំនាញរៀបចំឱ្យមានវេទិកាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការនាំផលិតផលចេញទៅក្រៅប្រទេស៕

ដោយ៖ ប៊ុនរិទ្ធ





