ស្ថានទូតអាមេរិក រៀបចំកិច្ចប្រជុំកំពូល Access ថ្នាក់តំបន់ឆ្នាំ២០២៦ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--








ស្ថានទូតអាមេរិកប្រចាំកម្ពុជា រៀបចំកិច្ចប្រជុំកំពូល Access ថ្នាក់តំបន់ឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក Benjamin Chiang ភារធារីនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
តំណាងកម្មវិធី Access មកពីប្រទេសកម្ពុជា ឡាវ វៀតណាម រួមទាំងអ្នកជំនាញវិស័យអប់រំ មកពីសហរដ្ឋអាមេរិក បានជួបជុំគ្នាដើម្បីបង្កើតបណ្តាញទំនាក់ទំនងក្នុងតំបន់ ពង្រឹងសមត្ថភាពភាសា និងអភិវឌ្ឍសមត្ថភាពដឹកនាំ។ កិច្ចប្រជុំកំពូលនេះផ្តោតសំខាន់លើ ការរៀនសូត្រ តាមរយៈការអនុវត្តផ្ទាល់ និងវិធីសាស្ត្របង្រៀនបែបអាមេរិក ដោយបង្ហាញឱ្យឃើញពីទំនាក់ទំនងអប់រំ និងបង្កើនទំនាក់ទំនងប្រជាជន រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។
រូបថត៖ ឃុត សៅ





