ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--ព្រឹកថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៊ុន ហុង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ចើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
តាមអនុក្រឹត្យលេខ ៣៧២អនក្រ.តត របស់រាជ រដ្ឋាភិបាលកម្ពុជា ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក សួស សេរីសួស្តី ឋឋានន្តរ សក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិ បាលខេត្តក្រចេះ ឪ្យមកកាន់មុខតំណែងជាអភិ បាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ស្វាគមន៍អបអរសាទរលោក សួស សេរីសួស្តី ត្រូវយកចិត្ដទុកដាក់អនុវត្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹក នាំប្រគល់ជូនប្រកបដោយមនសិកាវិជ្ជាជីវៈ ដើម្បីធានាអភិបាល កិច្ចល្អ យុត្តិធម៌សង្គម ការអភិវឌ្ឍនិងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឪ្យមានប្រសិទ្ធិភាព ភាព ស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃចំពោះលោក ហែម ដារិទ្ធិ ក្នុងនាមមុខតំ ណែងជាអភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ លោកបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដោយមិនគិត ពីការនឿយហត់ចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំចាត់ចែងការងា រប្រចាំថ្ងៃនៅរដ្ឋបាលខេត្ត ជាពិសេសសម្របសម្រួលដោះស្រាយនូវបញ្ហាដីធ្លីក្នុងខេត្តនាពេលកន្លងមក ទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ។ រាជរដ្ឋាភិ បាលនីតិកាលទី៧ ក្រោម ការដឹកនាំប្រកបដោយឧត្តមគតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បាននឹងកំពុងបន្តជំរុញអនុវត្តបេសកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រជាមួយនឹងការបេ្តជ្ញាចិត្តយ៉ាងមុតមាំដោយឥតរាថយ ក្នុងការអនុវត្តកិច្ចការកែទម្រង់ឪ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ និងបន្តជំរុញការអនុវត្តឪ្យកាន់តែ មាន ប្រសិទ្ធភាពនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោល នយោបាយជាអាទិភាពទាំង៦ ព្រមទាំង វិធានការគន្លឹះទាំង៥ ក៏ដូចជាវិធានការកែទម្រង់ជាក់ ស្តែងនានាឪ្យកាន់តែខ្លាំងក្លាក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខឪ្យចេញជាលទ្ធផលផ្លែផ្កាដើម្បីឆ្លើយតប ទៅនឹងសំណូមពរសេចក្តីត្រូវការ ការរំពឹងទុក និងក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ប៊ុន ហុង រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ បានធ្វើការវាយតម្លៃក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធបានបំពេញតួនាទី ភារកិច្ចសម្រេចបាននូវសមិទ្ធិផល ល្អ ពិសេសការថែរក្សាសន្តិសុខ សុវត្ថិភាពសាធា រណស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឆ្នាំ២០២៥០។

យោងតាមច្បាប់ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់រាជ រដ្ឋាភិបាលក្នុងការកែ សម្រួលសមាស ភាពមន្ត្រីរាជការស៊ីវិល។
សូមអបអរ សាទរ លោក សួស សេរីសួស្តី ត្រូវបានផ្ទេរមកកាន់មុខតំណែងជាអភិបាលរង នៃគណអភិបាលខេត្តព្រះសីហនុ សង្ឃឹមថាលោក នឹងខិតខំអនុវត្តបំពេញតួនាទី ភារកិច្ចស្របតាមចំណេះដឹងក្នុងការដឹកនាំខេត្តទទួលបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ព្រមទាំងបានស្មើសុំផ្តល់ការគាំទ្រលោកអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាពធ្វើឪ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ និងធ្វើការវាយតម្លៃរដ្ឋបាលខេត្តព្រះសីហនុ សម្រេចបាន នូវសមិទ្ធិផលថ្មីៗក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ច កោណរបស់រាជរដ្ឋាភិ បាលតំណាក់កាលទី១ នៃរដ្ឋសភាព ទោះបីបរិបទពិភពលោកបាត់បង់សណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ វាបានជិះឥទ្ធិពល មកលើកម្ពុជ រាជរដ្ឋាភិ បាលបានរក្សាលំនឹងសេដ្ឋកិច្ច និងនយោបាយ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានធ្វើការណែនាំ៖ ១.ថែរក្សាសន្តិសុខ ពង្រឹងសន្តិសុខ សុវត្ថិភាព សង្គមប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ត្រូវគ្រប់គ្រងសភាពការ នៃការគម្រាមកំហែងនៅក្នុងសង្គម ខិតខំស្រាវជ្រាវបទល្មើសគ្រឿងញៀនខុសច្បាប់ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការផលិត ការចែកចាយ ការស្តុបទុក បង្កាទប់ស្កាត់ការជួញដូរមនុស្ស ការសម្អាត ប្រាក់ ការគ្រប់គ្រងចរា ចរណ៍ផ្លូវគោក បន្តអប់រំផ្សព្វផ្សាយគោលនយោ បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប៉ុន្តែត្រូវផ្សារភ្ជាប់នឹងការ បំរើសេវាសាធារណ កសាងសហគមន៍មានសុវត្ថិភាព។

ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online)ត្រូវលប់បំបាត់ឪ្យអស់ពីក្នុងខេត្តព្រះសីហនុ ដោយត្រូវចុះត្រួតពិនិត្យទីតាំងដែលមាន ការសង្ស័យ ព្រមទាំងចាត់វិធានការស៊ីបអង្កេតការ ឆបោកតាមបច្ចេកវិទ្យាទូរគមនាគមន៍ ដើម្បីផ្តាច់បណ្តាញឆ្លងដែនខុសច្បាប់។ ២.កាអភិវ ឌ្ឍកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ការ ដឹកនាំកំណែទម្រង់ប្រកប ដោយតម្លាភាព ប្រសិទ្ធិភាព និងការ ទទួលខុសត្រូវការធ្វើទំនើបកម្មតាមបែបឌីជីថល ដោយប្រើប្រាស់ធនធានដែលបានផ្ទេរមកឪ្យរដ្ឋ បាលថ្នាក់ក្រោមជាតិ ដើម្បីធានាថា ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងការ ទទួលខុសត្រូវសំដៅបំរើសេវាសាធារណឪ្យនៅជិតនឹងប្រជាពលរដ្ឋ ៕
ដោយ៖ ងូ សុមុនី





