កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៥ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺឆ្នាំ២០២៦
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំចំនួន៥រួមមាន ឃុំព្នាយ ឃុំតាំងក្រូច ឃុំទំព័រមាស ឃុំធម្មតាអរ និងឃុំវល្លិ៍ស ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោ ងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាស្រុកសំរោងទងក្រោមអធិបតី ភាព លោក ឃិន តារា មេឃុំព្នាយ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោកមេឃុំទាំង៤ និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។

គម្រោងដែលត្រូវដេញថ្លៃនាពេលនេះ គឺការងារសាងសង់ផ្លូវបេតុងអាមេចំនួន ៥ខ្សែ ក្នុងនោះរួមមានឃុំព្នាយប្រវែងផ្លូវ ០.៤៩៥ គ.ម ទទឹង៦ម កម្រាស់ ១៥០ ម.ម និងសាងសង់ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ៣៥២,៤១៧,៨០០ រៀល-ឃុំវល្លិ៍ស ប្រវែងផ្លូវ ០.៦៤៥ គម ទទឹង ៦ម កម្រាស់ ១៥០ ម.ម តម្លៃប៉ាន់ស្មាន ៤៥៦,៤២៧,៥០០រៀល-ឃុំទំព័រមាស ប្រវែង ០.៤ គ.ម ទទឹង ៦ ម កម្រាស់ ១៥០ ម.ម ធ្វើស្មាផ្លូវសងខាងទទឹង ០.៣ ម និងសាងសង់ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ២៨០,១៤១,៧០០រៀល-ឃុំធម្មតាអរ ប្រវែងផ្លូវ ០.៤៥ គម ទទឹង ៦ម កម្រាស់១៥០ មម និងស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ៣៥១,៤៥៥,១០០រៀល និងឃុំតាំងក្រូច ប្រវែងផ្លូវ ០.៤៧៣ គ.ម តម្លៃប៉ាន់ស្មាន ២៩២,៩០៣,៥០០រៀល។

ក្នុងនោះមានក្រុមហ៊ុនចំនួន១០ដែលបានដាក់សំណើដេញថ្លៃ នៅឃុំព្នាយ -ក្រុមហ៊ុនចំនួន៧ បានដាក់ដេញនៅឃុំវល្លិ៍ស-ក្រុមហ៊ុនចំនួន៧ ដែលបានដាក់សំណើដេញថ្លៃនៅឃុំទំព័រមាស-ក្រុ មហ៊ុនចំនួន៩ ដែលបានដាក់សំណើដេញថ្លៃ នៅឃុំធម្មតាអរ-និងក្រុមហ៊ុនចំនួន១១ ដែលបានដាក់សំណើដេញថ្លៃ នៅឃុំតាំងក្រូច ។

បន្ទាប់ពីបើកសំណើដេញថ្លៃ ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត នៅឃុំព្នាយ គឺបានទៅលើអ្នកម៉ៅការឈ្មោះ មៀច សុវត្តឌី ក្រុមហ៊ុន ហេង សុវត្តឌី តម្លៃដេញ ១២១,០០០,០០០ រៀល និង ឃុំវល្លិ៍ស ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើអ្នកម៉ៅការ ឈ្មោះ ជន វីរៈ ក្រុមហ៊ុនសំណង់ ច័ន្ទ សុធាវី តម្លៃដេញ ១៦៨,៣០០,០០០ រៀល និង ឃុំទំព័រមាស ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើអ្នកម៉ៅការ ឈ្មោះ សៀង សុឡា ក្រុមហ៊ុន សំណង់ សុខ លាង តម្លៃដេញ ៩៨,៨៨០,០០០ រៀល និង ឃុំធម្មតាអរ ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើអ្នកម៉ៅការ ឈ្មោះ មៀច សុវត្តឌី ក្រុមហ៊ុន ហេង សុវត្តឌី តម្លៃដេញ ១០៦,០០០,០០០ រៀល និងចុងក្រោយ ឃុំតាំងក្រូច ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើអ្នកម៉ៅការ ឈ្មោះ ថៃ លីមថេង ក្រុមហ៊ុន លីមថេងរតនៈ តម្លៃដេញ ១១០,៦៣៤,៧០០ រៀល ។
ហេតុនេះគណៈកម្មការឃុំទាំង៥បានស ម្រេចជាបណ្តោះអាសន្នប្រគល់គម្រោងនេះ ជូនក្រុមហ៊ុនទាំង ៤ខាងលើ ជាអ្នកអនុវត្តគម្រោង។

ឱកាសនោះលោក ឃិន តារា មេឃុំព្នាយ និងជាប្រធានគណៈកម្មការលទ្ធកម្ម បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី ក្នុងនោះក្រុមហ៊ុនដែលទទួលបានគម្រោងត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។ ដើម្បីជាសាក្ខីភាពតំណាងក្រុមហ៊ុនទាំងអស់បានធ្វើការប្តេជ្ញាចិត្ត អនុវត្តគម្រោងដោយការទទួលខុសត្រូវ និងធានាខុសត្រូវលើគុណភាព បច្ចេកទេសក្នុងការសាងសង់ថែមទៀត។
ឆ្លៀតក្នុងឪកាសនោះដែរលោក ម៉ែន ប៊ុនធា អនុប្រធានមន្ទីរព័ត៌មានខេត្តបានថ្លែងអំណរគុណដល់បណ្តារអង្គភាព អ្នកកាសែតសារព័ត៌មានទាំងអស់ដែលបានចំណាយពេលវេលាក្នុងការរួមចំ ណែកចូលរួមផ្សព្វផ្សាយ និងធ្វើជាសាក្ខីភាពក្នុងកម្មវិធីនាពេលនេះ លើសពីនេះលោកសូមណែនាំ អ្នកសារព័ត៌មានទាំង អស់ដែលបានចូលរួម និងសូមផ្សព្វផ្សាយដោយសុក្រឹត្យ ពិតប្រាកដច្បាស់លាស់គោរពតាមវិជា្ជជីវៈជាអ្នកសារព័ត៌មាន និងទទួលខុសត្រូវផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





