នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ចុះពិនិត្យ និងវាយតម្លៃតំបន់ជនភៀសសឹក ជាមួយក្រុមការងារត្រីវិស័យអន្តរក្រសួង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ នារសៀលថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានចុះសិក្សាពិនិត្យ និងវាយតម្លៃនៅតំបន់ជនភៀសសិកក្នុង ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អាន ពេជ្រ ហត្តដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាសហប្រធានក្រុមកាងារអន្តរក្រសួង។

ការចុះសិក្សានេះគឺក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាសម្រាប់អនុវត្តន៍អន្តរាគមន៍រួមត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ សំដៅជួយគាំទ្រជីវភាពរស់នៅរបស់ជនភៀសសិកដែលទទួលរងការឈ្លានពានពីទាហានថៃ៕


ដោយ ពេជ្រ សំអឿន (ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ )





