រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងប្រធានសភា ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងហ្សឺណែវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ -- សារព័ត៌មានញូវយ៉កថាមស៍ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី និងប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាំម៉ាដ បាកឺរ ហ្កាលីបាហ្វ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។
ការរាយការណ៍នេះបាននិយាយថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ នឹងតំណាងឱ្យទីក្រុងវ៉ាស៊ីនតោននៅក្នុងពិធីចុះហត្ថលេខា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សារព័ត៌មាននេះបានបន្ថែមថា ប្រសិនបើប្រារព្ធឡើងតាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងក្លាយជាការកត់សម្គាល់ពីទំនាក់ទំនងផ្ទាល់កម្រិតខ្ពស់បំផុតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្នុងរយៈពេល ៤៧ឆ្នាំកន្លងមកនេះ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្សេបាស់ ស្សារីហ្វ បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ ដោយបានប្រកាសពីការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅទូទាំងគ្រប់វិស័យ រួមទាំងនៅលីបង់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)




